កន្លងមកគោលដៅទីផ្សារនាំចេញ ត្រីប្រា ដែលធំជាងគេរបស់វៀតណាម គឺប្រទេសចិន ប៉ុន្ដែសម្រាប់ឆ្នាំថ្មីនេះ វត្ដមានទីផ្សារប្រទេសចិនត្រូវបានធ្លាក់ចុះ ត្រូវក្ដោបក្ដាប់មកវិញដោយ ប្រទេសអាមេរិក។ ក្នុងឆ្នាំ ថ្មីគិតត្រឹមតែរយៈពេល ក្នុងខែកម្ភៈវៀតណាមបាននាំចេញត្រីប្រា ទៅកាន់ អាមេរិក សរុបកើនឡើងដល់ទៅ១៧.៨% គិតជាទឹកប្រាក់មានចំនួន ១៨.១លានដុល្លារ។
វៀតណាម បានធ្វើការព្យាករពីការកើនឡើងបន្ថែមនៃការនាំចេញ ប្រភេទទំនិញទាំងនេះ ឆ្ពោះទៅកាន់អាមេរិកខាងជើង បើទោះបីជាមានការរាតត្បាតពីមេរោគកូវីដ ១៩ក៏ដោយ។ ម្យ៉ាងវិញទៀត ឈ្មួញនាំចេញរបស់វៀតណាម នឹងមានឱកាសកាន់តែប្រសើរថែមទៀត ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុបដោយប្រព័ន្ធអនុគ្រោះពន្ធ១០០% ដែលនឹងសម្រេចជាផ្លូវការច្បាស់លាស់នៅ រយៈពេល ៣ឆ្នាំខាងមុខ។
យ៉ាងណាក៏ដោយសម្រាប់ឆ្នាំនេះ លើការនាំចេញ កសិដ្ឋានចិញ្ចឹមត្រីមានការកាត់បន្ថយ ដែលទិន្នផលសរុបទទួលបានតែ ១០% ត្រូវនឹង ១.២លានតោនជាទិន្ន័យសរុបពីឆ្នាំ២០១៩។ ទិន្នន័យពី សមាគមអ្នកនាំចេញគ្រឿងសមុទ្រវៀតណាម បានបង្ហាញថាវៀតណាមទទួលបាន ២ ពាន់លានដុល្លារពីការនាំចេញត្រីត្រីក្នុងឆ្នាំ ២០១៩ គឺធ្លាក់ចុះ ១១,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះនេះបណ្តាលមកពីការលំបាកក្នុងការនាំចេញទៅកាន់ទីផ្សារប្រពៃណីនិងការធ្លាក់ចុះតម្លៃនាំចេញ។
ដោយ៖ Stince
