រដ្ឋាភិបាលអាមេរិក បានប្រកាសនឹងមិនដកពន្ធនាំចូលផលិតផល បរិក្ខាពេទ្យទាំងអស់ ដែលដឹកជញ្ជូនមកពីចិន ខណៈដែលអាមេរិកពេលនេះ ក៏មានតម្រូវការ ខ្វះខាតផងដែរជាពិសេស ផលិតផល ម៉ាសសម្រាប់ការពារ មេរោគខូវីដ១៩។
មកទល់ពេលនេះ មេរោគកូវីដ១៩ បានរាតត្បាតយ៉ាងខ្លាំង មិនថាតែនៅក្នុងប្រទេសចិនមួយ នោះទេពោលលើពិភពលោក ក៏កំពុងតែប្រឈមមុខ ជាមួយគ្នា ខណៈដែលមានប្រទេសខ្លះនៅមានកម្រិតទាប និងប្រទេសខ្លះទៀតក៏មានលក្ខណៈខ្ពស់។ ការរីករាលដាលនេះ បានធ្វើឲ្យមានតម្រូវការច្រើនលើសំភារៈការពារ មានដូចជាម៉ាស អាកុលលាងសម្អាតដៃ និងបរិក្ខាពេទ្យមួយចំនួនទៀត។
អាមេរិកបានបើកផ្លូវអនុញ្ញាត ឲ្យប្រទេសដែលចំនួន១៧ប្រទេសនាំចូល ម៉ាស និងបរិក្ខាពេទ្យផ្សេងទៀត ចូលដោយគ្មានការបង់ពន្ធ ខណៈដែលមន្រ្ដីរបស់ខ្លួនក៏បានព្រួយបារម្ភ នឹងការខ្វះខាតវត្ថុទាំងនោះសម្រាប់ប្រើប្រាស់ផ្ទៃក្នុង។
លោក Cory Gardner មន្ដ្រីជាន់ខ្ពស់របស់អាមេរិក បានចេញលិខិតមួយច្បាប់ទៅកាន់ អង្គភាព ត្រួតពិនិត្យពន្ធគយរបស់អាមេរិក ដោយលើកឡើងថា ខណៈពេលនេះ អាមេរិកត្រូវតែរៀបចំ និងត្រៀមខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាត សំភារៈការពារ នឹងប្រើប្រាស់ក្នុងប្រទេស។ អាមេរិកត្រូវតែត្រួសត្រាយផ្លូវ សម្រាប់លំហូទីផ្សារផលិតទាំងអស់នេះ។ មិនថាតែចិននោះទេ ដែលត្រូវបើកផ្លូវនាំចូល នោះសូម្បីតែប្រទេសដទៃទៀតក៏ត្រូវបានអនុញ្ញាត ដោយគ្មានការគិតពន្ធ។
អត្ថបទដោយ៖ Stince
