We TV Cambodia

អាថ៏កំបាំងធ្វើឱ្យស្បែកស្អាតបែបធម្មជាតិ និងចំណាយតិច

អាថ៏កំបាំងធ្វើឱ្យស្បែកស្អាតបែបធម្មជាតិ និងចំណាយតិច

មនុស្សស្រីភាគច្រើនយល់ខុសថា ចង់ស្អាតទាល់តែ ស។ នោះជាហេតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។  ស្បែក ស​ តាមរយះការប្រើវិធីសាស្រ្ដគីមី​ ខុសពីសម្រស់ធម្មជាតិ ព្រោះស្បែកស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយប៉ពាល់ដល់សុខភាពទៀតផង ។  ស្ករ មានអត្ថប្រយោជន៍លើសពីរសជាតិផ្អែមរបស់វា។ គុណសម្បតិរបស់វាក្នុងការថែរក្សាសម្ផស្ស គឺជាគ្រឿងផ្សំសំរាប់ខាត់ស្បែក ដោយមិនធ្វើអោយស្បែកស្ងួត ដូចការខាត់នឹងអំបិល។ គឿងផ្សំឯទៀតក៏មិនពិបាករកដែរដូចជា៖ ទឹកឃ្មុំ  ក្រូចឆ្មារ និង ប្រេងអូលីវ ឬក៏ប្រេងដូងដែលងាយរកបំផុតក្នុងស្រុកខ្មែរ។ ក្រូចឆ្មារ សំបូរដោយវិតាមីន Cខ្ពស់ ហើយវាក៏ត្រូវបានស្គាល់ថា  ជាភ្នាក់ងារបកសំអាតកោសិកាចាស់ កាត់បន្ថយស្លាកស្នាម និង មុខមុន ដូចទឹកឃ្មុំដែរ។ ចំណែកឯ ប្រេងអូលីវ ឬ ប្រេងដូង មានគុណប្រយោជន៍មិនខុសគ្នាឡើយ  វាមានសារជាតិជួយការពារមិនអោយស្បែកខូច ការពារបាក់តេរីនិង និងផ្តល់សំណើម។


វីធីប្រើប្រាស់៖ លាយស្ករ ស ឬ ស្ករ ត្នោត ចំនួន ២ពែងកន្លះ ជាមូយប្រេងអូលីវ ឬ ប្រេងដូង កន្លះពែង ទឹកឃ្មុំកន្លះពែង និង ទឹកក្រូចឆ្មារ ១ ឬ ២ស្លាព្រាបាយ។ ប្រសិនបើ លោកអ្នកចង់បានក្លិនអប់ពី ក្រូចឆ្មារ ឈូសយកសំបកក្រូចឆ្មារប្រហែល ១ ស្លាបព្រាកាហ្វេ លាយនឹងល្បាយ។ យកល្បាយដែលលាយរួច មកម៉ាស្សាលើមុខថ្នមៗ ជារង្វង់មូល ដោយជៀសវាងរវង្វង់ភ្នែក បន្ទាប់មកម៉ាស្សាអោយសព្វនៅលើដងខ្លួន។ លាងជម្រះពី ៣ ទៅ ៥ នាទី ក្រោយ ជាការស្រេច។ អនុវត្តបែបនេះ ១ ដង ក្នុងសប្តាហ៏ និង ចៀសវាងខាត់លើស ២ ដង។

ប្រែសម្រួលដោយ៖ ពិសី

Related Articles