We TV Cambodia

អាថ៌កំបាំងបំបាត់មុខជាំបែបងាយៗ

អាថ៌កំបាំងបំបាត់មុខជាំបែបងាយៗ

បញ្ហាមុខជាំ ច្រើនកើតលើមនុស្សចាប់ពី២០ឆ្នាំ តែមូលហេតុរបស់វា មិនត្រូវបានបញ្ជាក់ច្បាស់លាស់នោះទេ។ បើតាមការបកស្រាយរបស់លោកស្ត្រីវេជ្ជបណ្ឌិត ញ៉ែម ណាវី ឯកទេសជំងឺសើស្បែកនិងកាមរោគ បានឱ្យដឹងថាក្រៅពីការព្យាបាលបែបវេជ្ជសាស្ត្រ ជាំ ក៏អាចធ្វើការព្យាបាលតាមរយៈគ្រឿងផ្សំងាយៗស្រួលរកនៅផ្ទះរបស់អ្នកបានដែរ៖

១,ម្សៅរមៀត៖ វាអាចបន្ថយនូវជាតិពណ៌របស់ស្បែក និងជួយបំបាត់ស្នាមជាំ។ សមាសធាតុ curcumin នៅក្នុងរមៀត​ ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយភាពចាស់ជ្រីវជ្រួញ​​ និងបង្កើនស្បែកខ្មៅឡើងភ្លឺមួយ កម្រិត។

របៀបធ្វើ៖   លាយ៥ស្លាបព្រានៃម្សៅរមៀត ជាមួយ១០ស្លាបព្រានៃទឹកដោះគោ ច្របល់ចូលគ្នាឲ្យសព្វ(មិនខាប់ពេកមិនរាវពេក)។ លាបល្បាយនេះនៅកន្លែងមានស្នាមជាំ  ទុកវាឲ្យស្ងួតរយៈពេល២០នាទី បន្ទាប់មកលាងជម្រះចេញជាមួយទឹកក្តៅឧណ្ហៗ ហើយជូតជាមួយកន្សែងពោះគោដែលស្អាត។លោកអ្នកអាចអនុវត្តជាប្រចាំ១ថ្ងៃម្តង   ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស។

យ៉ាអួរ៖ វាជួយបន្ថយសភាពជាំលើស្បែកមុខ ដោយសារអាស៊ីតឡាក់ទិចដែលមានផ្ទុកក្នុងនោះ។ អាស៊ីតឡាក់ទិចមានលក្ខណៈសម្អាត ជួយកាត់បន្ថយជាតិពណ៌លើស្បែក និងជួយផលិតកោសិកាស្បែកថ្មីផងដែរ។

 

របៀបធ្វើ៖ ត្រូវសម្អាតមុខរបស់អ្នកឲ្យបានស្អាត បន្ទាប់មកលាបយ៉ាអួរស្តើងៗ លើផ្ទៃមុខត្រង់ផ្នែកជាំ ទុករយៈពេល១០នាទី មុននឹងលាងជាមួយនឹងទឹកស្អាត  អាចអនុវត្តបាន ម្តងឬ២ដង ក្នុង១សប្តាហ៍។

ជែលប្រទាលកន្ទុយក្រពើ

លក្ខណៈសម្បត្តិដ៏អស្ចារ្យនៃម៉ាស់ប្រទាលកន្ទុយក្រពើ មានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងmucilaginous polysaccharidesដែលអាចជួយព្យាបាលជំងឺសើស្បែកមួយចំនួន និងបន្ថយស្នាមជាំខ្មៅលើផ្ទៃមុខរបស់អ្នកបាន។

របៀបធ្វើ៖ ​  ចិតយកសាច់ប្រទាលកន្ទុយក្រពើរួចក្រឡុកឲ្យម៉ត់ លាបជែលប្រទាលកន្ទុយក្រពើសុទ្ទ  លើផ្នែកជាំ និងម៉ាស្សាស្រាលៗរយៈពេល២នាទីបន្ទាប់មកទុកឲ្យស្ងួតរយៈពេល១៥នាទីរួចលាងជម្រះជាមួយនឹងទឹកស្អាត។លោកអ្នកអាចអនុវត្តជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពឆាប់ រហ័ស។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles