ការតេស្តរកមេរោគ COVID-19 វិជ្ជមាន (ប្រភព៖ Google)
សេចក្តីថ្លែងការណ៍មួយក្រសួងសុខាភិបាលប៊្រុយណេបាននិយាយថា ក្មេងស្រីអាយុ២ឆ្នាំម្នាក់ក្នុងប្រទេសប្រ៊ុយណេបានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 បន្ទាប់ពីនាងបានទាក់ទងជាមួយអ្នកជំងឺម្នាក់ដែលបានត្រឡប់មកពីចូលរួមព្រឹត្តិការណ៍មួយនៅឯវិហារអ៊ីស្លាម Seri ក្នុងទីក្រុងគូឡាឡាំពួកាលពីពេលថ្មីៗនេះ។ ចំពោះករណីនេះដែរ បានក្លាយជាករណីឆ្លងមេរោគ COVID-19 ក្មេងជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រសួងបានតាមដានជនជាតិប៊្រុយណេទាំងអស់ដែលបានចូលរួមព្រឹត្តិការណ៍នោះ ចំណែកឯអ្នកដែលត្រឡប់មកពីចូលរួមព្រឹត្តិការណ៍ដែលមនផ្ទុកមេរោគនោះ គេនៅមិនទាន់ដឹងច្បាស់ថា តើគាត់បានឆ្លងវីរុស COVID-19 នេះមុនពេលគាត់ទៅចូលរួមពិធីសាសនា ឬឆ្លងជំងឺនៅទីនោះហើយនាំយកវីរុសនោះទៅប្រ៊ុយណេវិញ ឬយ៉ាងណានោះទេ។
ព្រឹត្តិការណ៍នៅឯវិហារអ៊ីស្លាម Seri (ប្រភព៖ Google)
ក្នុងពេលនេះក្រសួងសុខាភិបាលប៊្រុយណេបានប្រកាសថារាល់ការជួបជុំជាសាធារណៈនៅក្នុងប្រទេសគឺត្រូវបានហាមឃាត់រហូតដល់មានការជូនដំណឹងបន្ថែម។ បុគ្គលិករដ្ឋាភិបាលប៊្រុយណេក៏ត្រូវបានហាមឃាត់មិនឲ្យចាកចេញទៅក្រៅប្រទេសដែរ លើកលែងតែមានបញ្ហាបន្ទាន់។
សូមបន្ថែមថា សាលារៀនក្នុងប្រទេសប៊្រុយណេបច្ចុប្បន្នត្រូវបានបិទសម្រាប់វិស្សមកាល ហើយចំពោះចំនួនអ្នកផ្ទុកមេរោគ COVID-19 ក្នុងប្រទេសប៊្រុយណេគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនានេះមានចំនួនរហូតដល់ ៥០នាក់ហើយ។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
