We TV Cambodia

អាជ្ញាធរ ចុះពិនិត្យទីតាំងផលិតតៅហ៊ូមួយកន្លែង ដែលមិនស្របតាមច្បាប់កំណត់

អាជ្ញាធរ ចុះពិនិត្យទីតាំងផលិតតៅហ៊ូមួយកន្លែង ដែលមិនស្របតាមច្បាប់កំណត់

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃត្រួតពិនិត្យទីតាំងសិប្បកម្មផលិត តៅហ៊ូយ៉ាងលីអ៊ី នៅភ្នំពេញ ដែលពិនិត្យឃើញថាមិនអនុលោមតាមច្បាប់កំណត់។ នេះបើយោងតាមសាលាសង្កាត់ស្ទឹងមានជ័យ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

ទីតាំងសិប្បកម្មផលិត តៅហ៊ូយ៉ាងលីអ៊ី ស្ថិតក្នុងភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ ចុះសហការជាមួយគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃត្រួតពិនិត្យស្ដង់ដាចំណីអាហារ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនេះ បានបង្ហាញឱ្យដឹងថា សិប្បកម្មផលិតតៅហ៊ូយ៉ាងលីអ៊ី មិនអនុលោមទៅតាមច្បាប់កំណត់ និងពុំមានសេចក្ដីសម្រេចស្តីពីការបើកគ្រឹះស្ថាន អាហរណ៍ នីហរណ៍ ផលិតផលគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល។

បន្ថែមពីនេះ ចំពោះផលិតផលដែលបានរកឃើញ គណ:កម្មាធិការចម្រុះ បានសម្រេច រក្សាទុកវត្ថុតាងទាំងអស់នៅទីតាំងដដែលជាបណ្តោះអាសន្ន និងដកហូតផលិតផលមួយចំនួន សំរាប់ធ្វើសំណាក។

Related Articles