ដោយ៖ពេជ្រ
ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញារធរនៃអាកាសចរណ៍ស៊ីវិលថៃ បានចេញវិធានការតឹងរឹង ចំពោះអ្នកដំណើរទាំងជនជាតិថៃ និងបរទេសរួមទាំងជនជាតិខ្មែរ ដែលធ្វើដំណើរតាមយន្តហោះចូលក្នុងប្រទេសថៃ ចូលជាធរមានចាប់ពីម៉ោង 00:00 ថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២០តទៅ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា អ្នកដំណើរទាំងឡាយដែលចង់ហោះចូលប្រទេសថៃ ត្រូវត្រៀមឯកសារបង្ហាយប្រតិបត្តិករអាកាសចរណ៍ ដើម្បីចេញប័ណ្ណធ្វើដំណើរ។
នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងទៀតថា មុនចាកចេញពីកម្ពុជា ត្រូវមានសំបុត្របញ្ជាក់សុខភាព ឯកសារ គោលការណ៍ធានារ៉ាប់រងសុខភាព។
ចំណែកពេលធ្វើដំណើរដល់ប្រទេសថៃ ត្រូវបង្ហាញលិខិតបញ្ជាក់ទាំងពីរទៅកាន់មន្រ្តីត្រួតពិនិត្យជំងឺឆ្លង ហើយអាចដាក់នៅដោយឡែក ប្រសិនបើមានអាការៈមិនធម្មតា ដោយមានការឃ្លាំមើល ឬវិធានការនានាសម្រាប់បង្ការ និងត្រួតពិនិត្យជំងឺឆ្លងនេះ៕
