We TV Cambodia

អាជ្ញាធរអប្សរា គ្រោងនឹងព្រលែងសត្វព្រៃ ៥ប្រភេទ នៅព្រៃតំបន់អង្គរ

អាជ្ញាធរអប្សរា គ្រោងនឹងព្រលែងសត្វព្រៃ ៥ប្រភេទ នៅព្រៃតំបន់អង្គរ
រូបភាពឯកសារ

សៀមរាប៖ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា មានគម្រោងសហការជាមួយ អង្គការ សម្ពន្ធសត្វព្រៃ Wildlife Alliance បង្កើតតំបន់សត្វព្រៃអភិរក្ស ដើម្បីបង្កើនចំណុចទាក់ទាញ ភ្ញៀវទេសចរណ៍បន្ថែម ក្នុងតំបន់ ប្រាសាទអង្គរវត្ដ​។ សត្វព្រៃដែលគ្រោងនឹងយកទៅព្រលែង​ មានចំនួន ៥ប្រភេទ ដូចជា សត្វទោចម្កុដ ៨ក្បាល ឈ្លូស ៤ក្បាល សំពោចក្រអូប ៥ក្បាល ភេ៥ក្បាល ស្វាព្រាហ្មណ៍ ១២ក្បាល ស្ទាំង ពស់ កាំប្រមា បូករួមទាំងសត្វមាន់ព្រៃជាដើម។

លោក យិន ចាន់ដារដ្ឋា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានថ្លែងឱ្យដឹងថា រមណីយដ្ឋានអង្គរ មិនមែនមានតែប្រាង្គប្រាសាទដ៏អស្ចា្យតែមួយមុខឡើយ តែក៏ត្រូវមានជម្រកសត្វព្រៃដ៏មានសក្តានុពល អមជាមួយព្រៃឈើដ៏ច្រើន ដែលជាទីកន្លែងសម្រាប់សត្វព្រៃរស់នៅប្រកបដោយសុវត្ថិភាព។ ប្រជាពលរដ្ឋ នឹងនៅជុំវិញតំបន់នោះ សង្ឃឹមថា នឹងមានការចូលរួមថែរក្សា មិនបរបាញ់សម្លាប់ពួកវា​​ ដើម្បីរក្សាទុកជាប្រយោជន៍ជាតិ។

គូសបញ្ជក់ផងដែថា សត្វដែល គ្រោងនឹងយកទៅព្រលែង ទាំងនោះ មានប្រភេទខ្លះ ស្ទើរតែផុតពូជទៅហើយ ។

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នុងស្រុក

Related Articles