ភ្នំពេញ៖យោងតាមការលើកឡើងរបស់ អ្នកស្រី ឱ វ៉ានឌីន បានថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាព នៃការរីករាលដាលជម្ងឺ Covid-19 បានឲ្យដឹងថា អាជ្ញាធរសៀមរាប បានធ្វើការតាមដានយ៉ាងសកម្ម ដើម្បីស្វែងរក បុគ្គល ដែលមានជាប់ពាក់ព័ន្ធ នឹងអ្នកដំណើរ ជនជាតិជប៉ុន ក្រោយពេលមានការផ្ទុះឡើងព័ត៌មានថាបានរកឃើញ ករណីផ្ទុក Covid -19 នៅប្រទេសជប៉ុន។
មានបុគ្គល៤រូប ដែលត្រូវបាន អាជ្ញាធរខេត្ដសៀមរាប រកឃើញថា បានមានទំនាក់ទំនងជាមួយនឹង អ្នកដំណើរជប៉ុនម្នាក់នោះ។ ក្រោយពេលតាមដានរកឃើញភ្លាម អាជ្ញាធរបានរៀបចំ ធ្វើការតាមដានដោយដាក់ ពួកគេ ស្ថិតនៅកន្ឡែងដាច់ពីគេ។ ក្រុមគ្រូពេទ្យ កំពុងធ្វើការតាមដានយ៉ាងសកម្មជាមួយ នឹងការសង្ស័យមួយនេះ។
អ្នកស្រីបានបន្ដទៀតថា អ្នកដំណើរជនជាតិ ជប៉ុនរូបនោះបានធ្វើដំណើរ ចេញពីប្រទេសថៃ ចូលមកក្នុង ប្រទេកម្ពុជាតាមរយៈច្រកប្រលានយន្ដហោះអន្ដរជាតិ ខេត្ដសៀមរាប កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ មុនពេល ចូលមកកាន់កម្ពុជា អ្នកដំណើររូបនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ ទាំង២ជើងហោះហើរ ប៉ុន្ដែមិនមានជាសញ្ញាបង្ហាញនោះទេ។លុះរហូតថ្ងៃទី៣ វេលា ម៉ោង ៨:៤៥នាទីយប់ អ្នកដំណើរជនជាតិជប៉ុននោះ បានធ្វើដំណើរចាកចេញទៅកាន់វៀតណាម លុះរហូត ដល់វៀតណាម ក៏ត្រូវទទួលការពិនិត្យម្ដងទៀត នៅតែមិនមាន សញ្ញាបង្ហាញ នោះដែរ។
ជុំវិញបញ្ហានេះ ផ្នែកសុខាភិបាលកម្ពុជា ក៏ទាក់ទងទៅកាន់ប្រទេសជប៉ុន ដើម្បីស្នើរសុំព័ត៌មានបន្ថែម។
អត្ថបទដោយ៖ Stince
