We TV Cambodia

អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ម៉ាស៊ីនបូមទឹកនៅតាមបុរី និងផ្ទះប្រជាពលរដ្ឋដែល រងការលិចលង់

អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ម៉ាស៊ីនបូមទឹកនៅតាមបុរី និងផ្ទះប្រជាពលរដ្ឋដែល រងការលិចលង់

អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ម៉ាស៊ីនបូមទឹក នៅតាមបុរី និងផ្ទះប្រជាពលរដ្ឋដែលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ដើម្បីជួយសម្រួលទុក្ខលំបាកសុខមាលភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា សម្តេច ហ៊ុន សែន បានបញ្ជារឱ្យកងកម្លាំងទាំងអស់ធ្វើយ៉ាងណាសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

ដោយអនុវត្តតាមបទបញ្ជានេះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធពិសេស កម្លាំងកងទ័ព បានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងអាហារហូបចុកគ្រប់គ្រាន់ ដោយការសង្រ្គោះប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយ ឬគណបក្សណានោះឡើយ ពោលឱ្យតែប្រជាពលរដ្ឋដែលទទួលរងគ្រោះគឺជួយទាំងអស់ រួមនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ។

សូមជម្រាបថា គិតមកទល់ពេលនេះ ខេត្តដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ ខេត្តកណ្ដាល និងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។

អត្ថបទដោយ៖ Nevin

Related Articles