We TV Cambodia

អាជីវករនៅសៀមរាបនឹងមានក្តីសង្ឃឹមថ្មីឡើងវិញ ក្រោយមានតម្រុយវិជ្ជមាន ២ នេះ

អាជីវករនៅសៀមរាបនឹងមានក្តីសង្ឃឹមថ្មីឡើងវិញ ក្រោយមានតម្រុយវិជ្ជមាន ២ នេះ

ខេត្តសៀមរាប ត្រូវបានគេចាត់ថាជាតំបន់ទេសចរណ៏ ដែលធ្លាប់តែមានភ្ញៀវទេសចរច្រើន ប្រែក្លាយជាស្ងាត់បាត់ភ្ញៀវ ជាហេតុនាំឱ្យអាជីវករជាអ្នកលក់ដូរ អ្នកធ្វើការពឹងផ្អែកលើវិស័យនេះ ត្រូវបាត់បង់ប្រាក់ចំណូលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែកូវិដ១៩។ ក្រោយពេលជួបទុក្ខរយៈពេល១ឆ្នាំ ដោយសារតែការវាយប្រហាររបស់ជំងឺកូវីដ១៩ ក៏មានអ្នកធ្វើការងារផ្នែកមគ្គទេសចរណ៍ជាច្រើនបានងាកចាប់អារម្មណ៍ទៅលើការបើកអាជីវកម្មមួយផ្ទាល់ខ្លួន ទម្រាំតែគ្រប់យ៉ាងអាចត្រឡប់មករកសភាពដើមវិញ។ ទន្ទឹមនិងនេះផងដែរ គ្រប់យ៉ាងអាចនឹងភាពល្អប្រសើរឡើងវិញក្រោយ មានសញ្ញាវិជ្ជមាន ២ កំពុងលេចរូបរាងជាបណ្តើរៗ ដែលនឹងក្លាយជាការរួមចំណែកដើម្បីជួយទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបម្តងទៀត។

តម្រុយទី១ ទាក់ទងជាមួយនឹងគម្រោងថ្មីៗ៖ ដោយកាលពីពេលថ្មីៗនេះ ក្រសួងបានចេញសេចក្តីប្រកាសជាហូរហែរទាក់ទងជាមួយនឹងគម្រោងអភិវឌ្ឍន៍ថ្មីនៅក្នុងទឹកដីដ៏ប្រពៃនៃខេត្តសៀមរាប។ ដែលនេះជាតម្រុយបង្ហើបប្រាប់ថា គិតមកដល់ពេលនេះដែរ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន ១៤​.២៧ ភាគរយហើយ14.27%។
ចំណែកឯតម្រុយទី ២ គឺ វ៉ាក់សាំង៖ ព្រោះកាលពីពេលថ្មីកន្លងទៅ កម្ពុជាបានត្រៀមលុយរួចជាស្រេចសម្រាប់ទិញវ៉ាក់សាំងជូនប្រជាជន លើសពីនេះទៅទៀត ក៏មានដំណឹងលេចលឺដំណឹងថាកម្ពុជានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីបរទេសថែម។មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះឃើញថា ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងពិភពលោក ក៏កំពុងស្វះស្វែងរកវ៉ាក់សាំងកូវីដដូចគ្នា។ហើយកាលណារកវ៉ាក់សាំងការពានិងព្យាបាលបាន១០០ភាគរយហើយនោះ ភ្ញៀវទេសចរណ៍ដែលធ្លាប់មកកម្សាន្តនៅកម្ពុជា ក៏អាចត្រឡប់មកវិញសារជាថ្មីម្តងទៀត រីឯការរកស៊ីរបស់បងៗអាជីវករក៏នឹងមានដង្ហើមឡើងវិញផងដែរ។

អត្ថបទដោយ៖ ពិសី

Related Articles