We TV Cambodia

អាជីវករទាំងអស់ ត្រូវតែប្រាប់ អ្នកទិញ និង ប្រភពទំនិញឱ្យច្បាស់លាស់

អាជីវករទាំងអស់ ត្រូវតែប្រាប់ អ្នកទិញ និង ប្រភពទំនិញឱ្យច្បាស់លាស់

អាជីវករទាំងអស់គួរតគោរព ក្រមសីលធម៌ នៃការលក់ដូរឲ្យបានត្រឹមត្រូវ មិនគួរបោកប្រាស់អតិថិជន ដើម្បីទទួលបានផលប្រយោជតែមួយពេលៗនោះ។ យ៉ាង​ណាមិញ លោក ណាល់ វិចិត្រ ប្រធានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខា ខេត្តមណ្ឌលគិរី (ក.ប.ប)បានណែនាំអាជីវករដែលលក់បន្លែ ផ្លែឈើ និងផលិតផលសម្រេច ឱ្យប្រាប់ពីប្រភពពិតប្រាកដ ដល់អ្នកទិញ ចៀសវាងការក្លែងបន្លំ ប្រភព ជាពិសេសគឺការយកឈ្មោះ “ មណ្ឌលគិរី “ មកប្រើប្រាស់ ដែលអាចជាការ នាំឱ្យខូចឈ្មោះដល់ផលិតផលជាទូទៅក្នុងខេត្ត ។

សកម្មភាពនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ទំនិញវេចខ្ចប់ គ្រឿងកំប៉ុង ម៉ាស់ អាល់កុល ជែលលាងដៃសម្លាប់មេរោគ និងស្រាវជ្រាវផលិតផលបារីម៉ាក Jet ក្នុងផ្សារសែនមនោរម្យ តាមម៉ាត ហាងលក់ទំនិញ និងឱសថស្ថាន ជុំវិញផ្សារសែនមនោរម្យ ស្ថិតក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

លោក ណាល់ វិចិត្រ បានលើកឡើងថា ការចុះពិនិត្យមុខទំនិញ និងចំណីអាហារនាពេលនេះ ដើម្បីធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ឯការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នក ប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចម្បងនៃភាពរស់រាននៃជីវិត។

ដោយ៖ Stince

Related Articles