ក្នុងរយះពេលថ្មីនេះ ម្ទេសក្នុងស្រុក ហាក់បីដូចជាមានការឡើងថ្លៃហួសកម្រិត ដែលជាហេតុ ថ្វើឱ្យអាជីវរករក៏ដូចជាអ្នកទិញជាច្រើន បង្ហាញការត្អូញត្អែរចំពោះតម្លៃនេះលើទីផ្សារផងដែរ។ ស្រី្ដម្នាក់ ជាអ្នកលក់បន្លែក្នុងផ្សារត្រពាំងថ្លឹង បានប្រាប់ We TV Cambodia ថា ជាធម្មតាម្ទេសនាំចូលមក ១គីឡូតម្លៃត្រឹមតែ១ម៉ឺន ទៅ ១៥០០០រៀល តែប៉ុណ្ណោះ។ តែក្នុងពេលថ្មីៗនេះ ម្ទេសនាំចូលក្នុងតម្លៃ រហូតដល់ទៅ២ម៉ឺន៥ពាន់ ដល់ទៅ៣ម៉ឺនរៀល ឯណ្ណោះ។
ហើយនេះក៏ជាបញ្ហាដែលអ្នកស្រីមិនហ៊ានយកមកលក់ដូចពេលរាល់ដងដែរ ដោយសារតម្លៃថ្លៃ ពិបាកលក់ព្រោះក្នុង ១ខាំត្រូវលក់ចេញ៣០០០រៀលទៅហើយ។ ចំណែកឯ អាជីវករ មួយរូបទៀតនេះ ក៏បានលើកឡើង មិនខុសគ្នាប៉ុន្មានដែរ ម្ទេសដែលយកមកលក់លើទីផ្សារ ក្នុងស្រុកយើងនេះគឺ មានការនាំចូលមកពី ៣ប្រភពផ្សេងៗគ្នាក្នុងនោះមានដូចជាមកពី ប្រទេសវៀតណាម ថៃ និងរបស់ខ្មែរយើងផ្ទាល់។
ក៏ប៉ុន្តែ សម្រាប់ម្ទេសខ្មែរ ជាធម្មតាមានតម្លៃថ្លៃ ជាងម្ទេសនាំចូល ដោយសារតែវាមានគុណភាពល្អជាង។ ហើយចំពោះ មូលហេតុពិតប្រាកដ នៃការឡើងថ្លៃនេះ គាត់ក៏មិនសូវជាដឹងច្បាស់ដែរ តែអាចបណ្តាលមកពី តម្លៃម្ទេសដែល នាំចូលពីខាងក្រៅ ឬយ៉ាងណា?
អត្ថបទដោយ៖ ពិសី
