We TV Cambodia

អាជីវករក្នុងផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ នាំគ្នាបិទតូបជាបណ្ដើរៗព្រោះខ្លាចកូវីដ១៩

អាជីវករក្នុងផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ នាំគ្នាបិទតូបជាបណ្ដើរៗព្រោះខ្លាចកូវីដ១៩

ផ្សារធំៗមួយចំនួនក្នុងរាជធានីភ្នំពេញដែលជារៀងរាល់ថ្ងៃមានអ្នកចេញចូលរាប់ពាន់ រាប់ម៉ឺននាក់បានមានសភាបស្ងប់ស្ងាត់ជាងធម្មតា ខណៈដែលអាជីវករជាច្រើនក្នុងផ្សារបាននាំគ្នាបិទតូបលែងលក់ដូរ ដោយសារតែខ្លាចកូវីដ១៩ ស្របពេលការឆ្លងក្នុងសហគមន៍កាន់តែរីករាលដាលធំៗឡើង។

ជាក់ស្ដែងផ្សារដែលមានមនុស្សចេញចូលច្រើនដូចជា ផ្សារអូឫស្សី ផ្សារធំថ្មី ផ្សារអូឡាំពិក ផ្សារបឹងកេងកង និងផ្សារទួលទំពូងជាដើម បានប្រែជាស្ងប់ស្ងាត់ខុសធម្មតាដោយសារតែមិនសូវមានមនុស្សទៅទិញទំនិញក្នុងផ្សារទាំងនេះ ព្រោះវាកន្លែងដែលប្រមូលផ្ដុំដោយមនុស្ស និងជាកន្លែងដែលនឹងងាយឆ្លងកូវីដ១៩ ផងដែរ។

មិនតែប៉ុណ្ណោះ អាជីវករមួយចំនួនក្នុងផ្សារទាំងនេះ ក៏ចាប់ផ្ដើមបិទតូចជាបណ្ដើរៗផងដែរ ព្រោះពួកគាត់ព្រួយបារម្ភពីសុវត្ថិភាព និងខ្លាចឆ្លងកូវីដ១៩ ខណៈដែលពួកគាត់យល់ថា មុនរបរដែលគាត់កំពុងធ្វើសព្វថ្ងៃគឺមានការប្រឈមខ្លាំង និងងាយក្នុងការឆ្លងកូវីដ១៩ ផងដែរ។

សូមជម្រាបថា ក្រៅពីផ្សារទាំងអស់នេះ ទីតាំងផ្សេងៗទៀតក្នុងរាជធានភ្នំពេញក៏ប្រែជាស្ងប់ស្ងាត់បណ្ដើរៗផងដែរ ទោះបីសកម្មភាពអាជីវកម្មនៅតែបន្ត ប៉ុន្តែហាក់មិនសូវមានភ្ញៀវប៉ុន្មាននោះទេ។

អត្ថបទដោយ៖ Nevin

Related Articles