We TV Cambodia

អាជីវកម្ម ៣ប្រភេទ ដែលអាចចាប់ផ្ដើមបានដោយមិនចាំបាច់មានទីតាំង

អាជីវកម្ម ៣ប្រភេទ ដែលអាចចាប់ផ្ដើមបានដោយមិនចាំបាច់មានទីតាំង

អាជីវកម្មថ្មីៗនៅកម្ពុជាចាប់ផ្ដើមរីកដុះដាលជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយភាគច្រើននៃអាជីវកម្មទាំងនោះតែងតែជ្រើសរើសនូវទីតាំងដែលមានសក្ដានុពលដូចជា មានមនុស្សរស់នៅច្រើន មានចរាចរណ៍ល្អ និងមានទីធ្លាធំទូលាយជាដើម ហើយចំពោះតម្លៃជួលក៏ខ្ពស់ទៅតាមនោះដែរ។ ប៉ុន្តែថ្ងៃនេះ WE TV Cambodia នឹងនាំអ្នកឲ្យស្គាល់អាជិវកម្មចំនួន៣ ដែលអាចចាប់ផ្ដើមបានដោយមិនចាំបាច់មានទីតាំងនោះទេ៖

១, លក់ផលិតអនឡាញ៖ បច្ចុប្បន្នការលក់អនឡាញមានការរីកដុះដាលស្រាប់ទៅហើយ ដោយអ្នកអាចនាំយកផលិតផលជាច្រើនដូចជាគ្រឿងដែររក្សាសម្រស់, ខោអាវ គ្រឿងអេឡិកត្រូនិក និងសម្ភារៈប្រើប្រាស់ផ្សេងទៀតជាដើម ដែលមិនតម្រូវឲ្យអ្នកមានទីតាំងល្អអ្វីនោះទេ ពោលគឺត្រឹមតែកន្លែងដែលអ្នករស់នៅគឺគ្រប់គ្រាន់ហើយ។

២, លក់វីដេអូបង្រៀន៖ ការបង្រៀនក៏ចាត់ទុកថាជាអាជីវកម្មមួយដែរ ដោយអ្នកអាចបង្កើតជាវីដេអូមេរៀនទាក់ទងនឹងជំនាញណាមួយដែលអ្នកចេះ ដើម្បីលក់ទៅឲ្យអ្នកដែលចង់ចេះ ចង់រៀន ប៉ុន្តែគ្មានពេលគ្រប់គ្រាន់សម្រាប់រៀន ហើយវាមិនត្រូវការទីតាំងអ្វីធំដុំឡើង ពោលគឺត្រឹមតែផ្ទះ ឬបន្ទប់របស់អ្នកប៉ុណ្ណោះ។ បច្ចុប្បន្នរបរនេះកំពុងមានការពេញនិយមខ្លាំងក្នុងកំឡុងពេលកូវីដ១៩ ដែលសិស្សមិនអាចចេញទៅរៀននៅសាលាបាន។

៣, លក់សេវាកម្មឌីហ្សាញ៖ បច្ចុប្បន្នវិស័យឌីជីថលមានការកើនឡើងខ្លាំង ដែលអាជីវកម្មភាគច្រើនពឹងផ្អែកលើការផ្សព្វផ្សាយតាមអ៊ីនធឺណេត ធ្វើឲ្យការរចនារូបភាពសម្រាប់ផ្សព្វផ្សាយផ្សេងៗក្លាយជារឿងសំខាន់។ ដូច្នេះបើអ្នកមានមិត្តភក្ដិ ដែលមានជំនាញដូចគ្នា អ្នកអាចបង្កើតជាក្រុម នឹងចាប់ផ្ដើមអាជីវកម្មលើផ្នែកនេះបាន ដោយអ្នកអាចផ្ដោតលើការរចនាតាមអនឡានតែប៉ុណ្ណោះ ពោលមិនមែនជាក្រុមហ៊ុនមានទីតាំងនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles