We TV Cambodia

អាជីវកម្ម ២ប្រភេទ ដែលអ្នកមិនគួរឈានជើងចូលឡើយក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន

អាជីវកម្ម ២ប្រភេទ ដែលអ្នកមិនគួរឈានជើងចូលឡើយក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន

សព្វថ្ងៃអាជីវកម្មថ្មីៗជាច្រើនកំពុងរីកដុះដាលទូទាំងប្រទេសកម្ពុជា ហើយសហគ្រិនវ័យក្មេងកម្ពុជា ជាច្រើនក៏កំពុងនាំគ្នាបញ្ចេញសមត្ថភាពជាមួយការបើកអាជីវកម្មទាំងវ័យក្មេងផងដែរ។ ប៉ុន្តែបើទោះអ្នកមានបទពិសោធន៍ ឬស្ថិតក្នុងវ័យក្មេងក្ដី អាជីវកម្ម ២ប្រភេទនេះ អ្នកមិនគួរឈានជើងចូលក្នុងទីផ្សារកម្ពុជាក្នុងពេលនេះឡើយ។

១, ហាងកាហ្វេ៖ បើអ្នកចង់បើកអាជីវកម្ម ហាងកាហ្វេមិនតែជាអាជីវកម្មដ៏ល្អសម្រាប់អ្នកនាពេលនេះទេ ដោយសារតែបច្ចុប្បន្នហាងកាហ្វេរាប់រយកន្លែងបានរីកដុះដាលពេញទីក្រុង ដែលធ្វើឲ្យចំណែកទីផ្សារកាន់តែចង្អៀតទៅៗ គឺប្រៀបបាននឹងនំមួយដែលចែកគ្នា ១០០នាក់ញុំាដូច្នេះឯង។ មិនតែប៉ុណ្ណោះ នៅពេលខាងមុខនឹងច្បាស់ជាមានហាងមួយចំនួនត្រូវបិទទៅវិញជាបន្តបន្ទាប់ ខណៈហាងកាហ្វេល្បីៗជាច្រើនកំពុងពង្រីកខ្លួនចូល ហើយពួកគេមានគេឈ្មោះរួចទៅហើយ ចំណែកអ្នកទើបតែចាប់ផ្ដើមសាងយីហោនៅឡើយ និងពិបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារដ៏ចង្អៀតនេះណាស់។

២, ក្រុមហ៊ុនដឹកជញ្ជូន៖ មិនខុសពីអាជីវកម្មកាហ្វេប៉ុន្មានទេ សេវាកម្មដឹកជញ្ជូនក៏មានទីផ្សារមិនទូលាយប៉ុន្មាននោះដែរ ពោលគិតមកទល់ពេលនេះ ក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជាមានមិនក្រោម ៣០នោះទេ ហើយមានមួយចំនួនជាក្រុមហ៊ុនមកពីបរទេស ដែលមានទុនវិនិយោគធំ ដែលធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកល្មមៗ ស្ទើរតែដួលបះជើងម្ដងៗទៅហើយនោះ។ មិនតែប៉ុណ្ណោះ ការផ្ញើទំនិញតាមរយៈក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជាក៏មិនសូវមានភាពពេញនិយមប៉ុន្មានដែរ ភាគច្រើនគឺដឹកដោយខ្លួនឯងសម្រាប់នៅភ្នំពេញ និងផ្ញើតាមឡានក្រុងសម្រាប់ការផ្ញើទៅតាមខេត្តផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles