We TV Cambodia

អាជីវកម្ម ២ប្រភេទ ចាប់ផ្ដើមជាមួយដើមទុនតិច តែអាចរកចំណូលបានច្រើន

អាជីវកម្ម ២ប្រភេទ ចាប់ផ្ដើមជាមួយដើមទុនតិច តែអាចរកចំណូលបានច្រើន

បច្ចុប្បន្នការបើកអាជីវកម្មផ្ទាល់ខ្លួនបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើផ្នត់គំនិតយុវជនខ្មែរគ្រប់ស្រទាប់ ដោយអ្នកបានចាប់ផ្ដើមអាជីវកម្មដោយសមត្ថភាពខ្លួនឯង, ខ្លះទទួលបានការទំនុកបម្រុងពីឳពុកម្ដាយ និងអ្នកខ្លះទៀតក៏មិនអាចបើកអាជីវកម្មតាមបំណងបានដោយសារតែគ្មានដើមទុន។

ប៉ុន្តែថ្ងៃនេះ We TV Cambodia នឹងណែនាំអាជីវកម្ម ២ប្រភេទ ដែលអ្នកអាចចាប់ផ្ដើមជាមួយដើមទុនតិចបាន និងរកចំណូលបានច្រើនថែមទៀតផង៖

១, លក់ម្ហូបកម្មង់៖ របរនេះអាចថាមានច្រើនទៅហើយក្នុងរាជធានីភ្នំពេញ ប៉ុន្តែបើអ្នកចាប់អារម្មណ៍ និងមានទំនុកចិត្ត អ្នកនៅតែអាចឈានជើងចូលរបរនេះបានដូចគ្នា។ ចំពោះដើមទុនក្នុងការចាប់ផ្ដើមរបរនេះគឺប្រមាណ ២០០ ទៅ ៣០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្រូវឲ្យអ្នកមានជំនាញក្នុងការធ្វើម្ហូបផងដែរ ដើម្បីអាចទាក់ទាញភ្ញៀវបានកាន់តែច្រើន។ ចំណែកចំណូលពីរបរនេះវិញ គឺចន្លោះពី ៥០ ទៅ ៧០ដុល្លារក្នុងមួយថ្ងៃ ពោលប្រមាណ ១,២០០ ទៅ ១,៨០០ដុល្លារក្នុងមួយខែដោយមិនទាន់កាត់ចំណាយ។

២, លក់នំបុ័ង៖ របរនេះមើលទៅអាចថាតូចតាច ឬធម្មតាៗ ប៉ុន្តែចំណូលពីរបរនេះវិញគឺមិនតិចនោះទេ ដោយតាមការសាកសួររបស់ We TV Cambodia ជាមួយប្រកបរបរនេះបានឲ្យដឹងថា ក្នុងមួយថ្ងៃអាចរកចំណូលបានចន្លោះពី ៦០ ទៅ ៨០ដុល្លារឯណោះ ក្នុងមួយថ្ងៃ ពោលគឺចន្លោះពី ១,៨០០ ទៅ ២,៤០០ដុល្លារក្នុងមួយខែៗ។ ដោយឡែក ដើមទុនក្នុងការចាប់ផ្ដើមអាជីវកម្មនេះវិញ គឺប្រមាណ ៣០០ ទៅ ៤០០ដុល្លារតែប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles