We TV Cambodia

អាជីវកម្មអំបិលនៅកំពត យ៉ាងម៉េចទៅហើយ ដូចជាស្ងាត់ណាស់

អាជីវកម្មអំបិលនៅកំពត យ៉ាងម៉េចទៅហើយ ដូចជាស្ងាត់ណាស់

កំពត៖ កំពតគឺជាខេត្ដមួយក្នុងចំណោមខេត្ដទាំង៤​ នៃប្រទេសកម្ពុជា ដែលមានទីតាំងលាតសន្ធឹង តាមដងផ្ទៃសមុទ្រ ហើយក៏ជាខេត្ដដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងផងដែរ ទាំងផ្នែកកសិកម្ម និងឧស្សាហកម្ម។ កសិផលតំណាងប្រចាំខេត្ដ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ និយមកោតសរសើរមិនដាច់ពីមាត់​នោះគឺ ដំណាំធុរេន។ តែលើសពីនោះទៅទៀត អំពីទិន្នផលដែល គេអាចដឹងច្បាស់ និងចងចាំ ជាងនេះ នោះគឺ កសិដ្ឋានផលិតអំបិល។

អំបិលប្រចាំនៅខេត្ដកំពត ធ្លាប់ជាប្រភេទអំបិលដែលមានគុណភាព ល្អ នឹងទទួលបានការកោតសរសើរ​ខ្លាំងផងដែរពីថ្នាក់ជាតិ និងអន្ដរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនអំបិលកាលពីមុន ក្នុងខេត្ដនេះ អាចផលិតបានច្រើន អាចផ្កត់ផ្គង់បានស្ទើតែគ្រប់២៤ ខេត្ដក្រុង ក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែបច្ចុប្បន្ន ជ្រុងមួយ​នៃវាលផលិតអំបិលរបស់សហគមន៍ គឺលែងផលិតអំបិលបានទៀតហើយ។

លោក​អុំ​ ឈុ​ន​ នាយក​រដ្ឋបាល​សហគមន៍អ្នក​ផ​លិត​អំបិល​ បាន​ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកកាលពីពេលថ្ងៃៗនេះថា ​សហគមន៍​អ្នក​ផ​លិត​អំបិល​ ត្រូវ​បាន​រំសាយ​អស់ហើយ​ ការ​រំសាយ​របស់​អ្នក​ផ​លិត​អំបិល​នេះ​ ដោយសា​តែ​ផ​លិត​​អំបិល​លែង​បាន​ មូលហេតុ​ការ​ផលិត​អំបិល​មិន​បាន​ គឺមក​ពី​បញ្ហាខាងអាកាសធាតុ​​។ កាលពី ​ឆាំ្ន​2018​ឆាំ្ន​2019​នេះ​ រដូវប្រាំង​ផ​លិតបាន​ បែ​រជា​ភ្លៀងរលឹម​ធ្វើ​ឱ្យ​សហ​គមន៍ អ្នក​ផ​លិត​អំបិល​ខាតបង់ ​រហូត​ដល់​រំសាយ​អ្នកធ្វើការ​ទាំងអស់ ​។​ ខេត្ត​កែប​និង​ខេត្តកំពត​ មាន​ផ្ទៃដី​សម្រាប់​ផ​លិតអំបល​ចំនួន​4​ពាន់​5​រយ​ហិ​កតា ហើយផ្ទៃ​ដី​ជាង​4​ពាន់​ហិ​កតា​នោះ ​ត្រូវ​បាន​ចែក​ភាគហ៊ុន​គ្នា​អស់ហើយ​។​ប៉ុន្តែ​ដី​ភាគហ៊ុន​ឯកជន​ខ្លះ​ គេ​កំពុង​​តែ​ផលិត​​អំបិល​ឡើង​វិញ​។​

លោក​អ៊ុ​ក ​សុខ​ អាយុ៨៩ឆាំ្ន​ ធ្លាប់​បាន​បំរើ​ការ​រាជការ​បាន​និយាយ​ថា ​ខេត្ត​កំពត​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​​ជា​យូរ​ឆាំ្ន​ រឿង​ផ​លិត​អំបិល​ ប៉ុន្តែ​សម្រាប់​រូប​លោក​មាន​វ័យ​ចំណាស់​ដែរ ​នៅ​តែ​ស្ដាយ​គេ​ឈ្មោះ​ខេត្តកំពត​ផលិត​អំបិល​លែង​បាន​។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្ទៃដីកសិកម្មផលិតអំបិលជាច្រើនហិចតា ក្បែរទីរូមខេត្ដកំពត ត្រូវបាន​វិវត្ដខ្លួនក្លាយទៅជាវាលស្មៅ ជាមួយនឹងសាកសពរោងជម្រុកអំបិលជាច្រើនដួលរាបលើដី។ ហើយម្យ៉ាងវិញទៀត យើងជាអ្នកដំណើរ ក៏មិនបានដឹងច្បាស់ដែរថា គម្រោងដីទាំងអស់នោះ ត្រូវបានគេបង្វែម្ចាស់​កម្មសិទ្ធិទៅជាយ៉ាងណាវិញទៅហើយទេ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នងស្រុក

Related Articles