We TV Cambodia

អាជីវកម្មអនឡាញ ត្រូវបានជម្រុញឲ្យបំពេញកាតព្វកិច្ចចុះឈ្មោះបញ្ជីពន្ធ

អាជីវកម្មអនឡាញ ត្រូវបានជម្រុញឲ្យបំពេញកាតព្វកិច្ចចុះឈ្មោះបញ្ជីពន្ធ
រូបភាពឯកសារ

ការធ្វើអាជីវកម្មអនឡាញ ​មិនថាតែជា​អាជីវកម្មបែបផ្ទាល់ខ្លួនក៏ដោយក្ដី ដែលដំណើរការលើបណ្ដាញសង្គម ហ្វេសប៊ុកជាមធ្យោបាយ ដូចជាការលក់ផលិតផល ឬលក់សេវាកម្មផ្សេងៗ នឹងប្រឈមមុខនូវការចុះបញ្ជីពន្ធ ដូចគ្នាទៅនឹងកចុះបញ្ជីជាផ្លូវការនៃដំណើរការអាជីវកម្មសហគ្រាស។

ឯកឧត្ដម​ គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា បានទទួចលើកឡើងថា រាល់ការធ្វើអាជីវកម្មទាំងឡាយណាដែលទាក់ទងនឹងការបង្កើតប្រាក់ចំណូល ត្រូវតែទទួលភារកិច្ចចុះបញ្ជីពន្ធដា។ យុគសម័យឌីជីថល បានបង្កើតបរិយាកាសការងារស្មុគស្មាញ ដល់រដ្ឋបាលពន្ធរបស់ប្រទេសកម្ពុជា។

លោកបានបន្ដទៀតថា “ខ្ញុំបានកត់សម្គាល់ឃើញថាមានអ្នកលក់ផលិតផលតាមអនឡាញ មួយចំនួនប្រហែលជាមិនបានបំពេញកាតព្វកិច្ចបង់ពន្ធរបស់ពួកគេទេ ខណៈពេលដែលពួកគេកំពុងរកប្រាក់ចំណេញ ដូច្នេះខ្ញុំចង់ជំរុញឲ្យពួកគេ ជូនដំណឹងរាល់សកម្មភាពអាជីវកម្មពួកគេទាំងអស់ក្នុងរយៈពេល ១៥ ថ្ងៃសម្រាប់ការសម្រាប់ការចុះបញ្ជីពន្ធ” ។

បច្ចុប្បន្ននេះរដ្ឋបាលក្រសួងសេដ្ឋកិច្ចដែលកំពុងតែធ្វើការ លើច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកំពុងពិនិត្យ រិះរកវិធីដើម្បីធ្វើការណែនាំអោយមានប្រសិទ្ធិភាពទៅលើចំនុចមួយនេះ។

រដ្ឋាភិបាលក៏បានប្រកាសពន្យាពេល ៦ ខែដើម្បីផ្សព្វផ្សាយច្បាប់ដល់សាធារណជន មុនពេលចាប់ផ្តើមអនុវត្ត។ ច្បាប់នេះមាន ១២ ជំពូកនិង ៦៧ មាត្រាដែលច្បាប់នេះ នឹងជួយលើកស្ទួយដល់ វិស័យអាជីវកម្មអនឡាញកាន់តែប្រសើរឡើង។

លោក ម៉ៅ ថូ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់កាសែតថា ការអនុវត្តច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងមូល នឹងត្រូវអនុវត្តនៅខែឧសភាខាងមុខនេះ។ ហើយរដ្ឋាភិបាលត្រូវការរយៈពេល ៦ ខែដើម្បីអប់រំភាគីពាក់ព័ន្ធលើច្បាប់ និង រៀបចំឯកសារចាំបាច់។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *