ភ្នំពេញ៖ ដំណឹងគួឲ្យភ្ញាក់ផ្អើលមួយ អំពីគម្រោងអភវឌ្ឈន៍តំបន់កម្សាន្ដខ្នាតយក្ស បែបថ្មីលំដាប់ អន្ដរជាតិមួយ ក្រោមទំហំទឹកប្រាក់ដល់ទៅ ៥៥លានដុល្លារ លើផ្ទៃដីប្រមាណជា ៧ហិចតា របស់គម្រោងវិនិយោគក្រុមហ៊ុន ក្នុងស្រុក ដោយ ឧកញ្ញ៉ា លី យុងផាត់។
ស្ថិតក្រោមទំហំទឹកប្រាក់រាប់សិបលានដុល្លាររបស់ក្រុមហ៊ុន អិល វ៉ាយ ភី ក្រុប (LYP Group) គម្រោងសួនទឹកកម្សាន្ដ ហ្គាឌិនស៊ីធី វ៉តធើផាក (Garden City Water Park) ដែលទើបតែបញ្ចប់គម្រោងកាលពេលថ្មីៗនេះ ត្រៀមខ្លួនរៀបចំពិធីសម្ភាធ ដាក់ឲ្យដំណើការ នៅដើមខែ មេសា ឆ្នាំ២០២០ខាងមុខនេះហើយ ខណៈដែលទីតាំងបច្ចប្បន្ន កំពុងតែរៀបចំសម្អាត។
សួនទឹកកម្សាន្ដ ហ្គាឌិនស៊ីធី វ៉តធើផាក (Garden City Water Park) ត្រូវបានរៀបចំជាលក្ខណៈបែប ខែ្មរ លាយជាមួយរចនាបថ បរទេស ដោយជាក់ស្ដែង នៅក្នុងបរិវេណសួន មានសំណង់ សប្បនិមិត្ដជាប្រាសាទខ្មែរ រូបចំលាក់ខ្មែរ តែឧបករណ៍កម្សាន្ដបែបបរទេស។ សួននេះផងដែរមានទីតាំងនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារប្រមាណជាង ១៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
គូសបញ្ជាក់ផងដែរថា គម្រោងសួននេះ ដំបូងឡើយគ្រោងនឹងបញ្ចប់គម្រោង នៅពាក់កណ្ដាលឆ្នាំ តែដោយសា ចរន្ដនៃការសាងសង់ល្អ មានលក្ខណៈរលូន ដូច្នេះគម្រោងត្រូវបានបញ្ចប់ ហើយគ្រោងដាក់ ដំណើរការណ៍នៅ ដើមខែ មេសា ខាងមុខនេះ។
អត្ថបទដោយ៖ អឿ អ៊ុយ
