បរទេស៖ អាជីវកម្ម ហាងសម្លៀកបំពាក់ ស្បែកជើងជាច្រើន បានវិវត្ដខ្លួនមកជាការបង្កើត ស្ទូឌីយូផ្ទាល់ខ្លួនដើម្បី ធ្វើទីផ្សារ ឡាយលក់ផលិតផលតាមអនឡាញ វិញម្ដង ដើម្បីបន្ដការងារ អាជីព ខណៈដែលមេរោគកូរ៉ូណា កំពុងតែនៅរាតត្បាតនៅឡើយ។
មានអាជីវកម្មរាប់រយ ក្រុមហ៊ុន ដែលកំពុងតែដំណើរការ លក់ផលិតផលរបស់ខ្លួន តាមរយៈការឡាយ លើ អិនធឺណេត។ ដោយឡែក នៅផ្សារ ម៉ូតសម្លៀកបំពាក់ Zhuzhou’s Lusong European មួយកន្លែង ដោយមានការប្រមូលផ្ដុំ អាជីវករចំនួន ៣៨នាក់ដែលមានជំនាញខាង វិស័យសម្លៀកបំពាក់ មួក និងស្បែកជើង ។ ប្រព័ន្ធបច្ចេកវិទ្យាពិតជាមានភាពល្អប្រសើរ ហើយមានសារៈសំខាន់បំផុតខណៈពេលនេះ សម្រាប់ការដោះស្រាយបញ្ហា ដែលអាចឲ្យពួកគេ បន្ដការងារ អាជីវកម្មបានទៅទៀត ជៀសវាងបានពីការប្រឈមមុខ ជួបដោយផ្ទាល់ពី មនុស្សជុំវិញខ្លួន។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្រៅស្រុក
