We TV Cambodia

អាជីវកម្មផ្ទះជួលមួយចំនួនក្នុងទីក្រុងភ្នំពេញត្រូវបានធ្លាក់ថ្លៃ តែអាចនឹងប្រសើរឡើងវិញ ដើមឆ្នាំ២០២១

អាជីវកម្មផ្ទះជួលមួយចំនួនក្នុងទីក្រុងភ្នំពេញត្រូវបានធ្លាក់ថ្លៃ តែអាចនឹងប្រសើរឡើងវិញ ដើមឆ្នាំ២០២១

អាជីវកម្មផ្ទះជួល ក៏ទទួលរងឥទ្ធពលយ៉ាងដំណំដោយសារកូវីដ១៩ យ៉ាងណាមិញ សម្រាប់ម្ចាស់ផ្ទះជួល ជាច្រើននៅកម្ពុជាជាពិសេសក្នុងទីក្រុងភ្នំពេញ បានថយចុះប្រាក់ចំណូល ប៉ុន្ដែយ៉ាងណាក៏ដោយ តាមការប៉ាន់ស្មានអាចនឹងមានភាពប្រសើរឡើងវិញ នៅដើមឆ្នាំក្រោយ។

ផ្ទះជួលជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញនៅតាមបណ្ដោយផ្លូវធំៗ ត្រូវបានព្យួរផ្លាក ស្វែងរកអ្នកជួលថ្មី ជាពិសេស ប្រភេទផ្ទះជួល បែបអាជីវកម្មតែម្ដង។ ពីព្រោះថា អ្នកជួលបើកអាជីវកម្មពីមុន ត្រូវបានផ្អាក ឬ ឈប់បន្ដជួល ដោយសារតែមានភាពស្ងប់ស្ងាត់ ខ្លាំង និងមិនអាចឈជើងអាជីវកម្មបន្ដទៀតបាន។ ផ្ទះជួលដែលនៅតាមបណ្ដោយ ផ្លូវធំ អាចមានតម្លៃឈ្នួលយ៉ាងតិច ចន្លោះពី ១០០០ដុល្លារ ទៅ២០០០ឬក៏អាចលើសពីនេះ ក្នុងមួយខែ តាមទំហំផ្ទះនឹងតំបន់ សំខាន់ៗ។

កំលុងពេលមុន កូវីដ ១៩ គឺមានអតិថិជនជាច្រើនតម្រង់ជួរសុំជួល ហើយតម្លៃក៏មិនណយដែរ ប៉ុន្តែបច្ចុប្បន្នម្ចាស់ផ្ទះបានទម្លាក់តម្លៃស្ទើតែ ៤០ភាគរយ ទៅហើយទៅតាមស្ថានភាពនៃការជួល។ ដោយហេតុយ៉ាងនេះហើយ សហគ្រាសធុន តូច និង មធ្យម ដែលជាអតិថិជនចម្បងនៃទីផ្សារផ្ទះជួល ក៏ចាប់ផ្ដើមផ្ដាច់ ឬមិនបន្តកិច្ចសន្យា ដោយរងចាំឱ្យស្ថានភាពប្រសើរជាមុនសិន។

ចំណែកផ្ទះជួលបែបខ្នាតតួច​ ឬបន្ទប់ជួល ក៏ត្រូវបានម្ចាស់ផ្ទះ បន្ធូបន្ថយ តម្លៃ អាចធ្លាក់ពីតម្លៃដើម ៤៥ដុល្លារ មកសល់ត្រឹមតែ ៤០ ទៅ ៣៥ដុល្លារ​ក្នុងមួយខែ។ យ៉ាងណាក៏ដោយ​ស្ថិតក្នុងស្ថានភាពមួយនេះ​នឹងមានភាពល្អប្រសើរឡើងវិញ ក្នុងឆ្នាំ២០២១ខាងមុខ​។

ដោយ៖ Stince

Related Articles