We TV Cambodia

អាជីវកម្មទេសចរណ៍ រំពឹងទទួលបានភ្ញៀវខ្លះក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ

អាជីវកម្មទេសចរណ៍ រំពឹងទទួលបានភ្ញៀវខ្លះក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ

តាំងពីមានការផ្ទុះកូវីដ១៩ កាលពីដើមឆ្នាំ២០២០ មក អាជីវកម្មទេសចរណ៍បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ និងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈស្ថានភាពកូវីដ១៩ ម្ដងល្អ ម្ដងអាក្រក់ ដែលធ្វើឲ្យអាជីវកម្មទេសចរណ៍មិនអាចរកចំណូលបាន ដោយសារតែគ្មានភ្ញៀវទេសចរណ៍ទៅកំសាន្ត និងចាយវាយដូចកាលពីមុនកូវីដ១៩។

មិនតែប៉ុណ្ណោះ រយៈពេលជាង ១ខែចុងក្រោយនេះ កម្ពុជាហាក់ទទួលរងការវាយប្រហារខ្លាំងពីកូវីដ១៩ ដូចជា ព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកាជាដើម ដែលធ្វើឲ្យអាជីវកម្មទេសចរណ៍កាន់តែខ្សត់ខ្សោយភ្ញៀវទៅ ខណៈស្ទើរតែគ្មានមនុស្សចេញដំណើរកំសាន្តនោះទេ ឬអាចនិយាយបានថា ស្ទើរតែមិនហ៊ានចេញពីផ្ទះផង។

ទោះយ៉ាងណាក៏ដោយ ក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខ អាជីវកម្មទេសចរណ៍ជាច្រើនរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍យ៉ាងច្រើនមកវិញ ដោយសារតែថ្ងៃឆ្លងឆ្នាំខាងមុខនេះគឺត្រូវនឹងថ្ងៃសុក្រ ដែលអាចឲ្យភ្ញៀវទេសចរណ៍មានពេលរហូតដល់ ៣ថ្ងៃឯណោះសម្រាប់ការដើរកំសាន្ត។

សូមជម្រាបថា គិតមកទល់ពេលនេះ អាជីវកម្មទេសចរណ៍រាប់រយកន្លែងហើយបានបិទដំណើរការ និងខ្លះទៀតបានផ្អាកជាបណ្ដោះអាសន្នសិន ដោយសារតែមិនអាចទប់ការចំនាយដោយគ្មានចំណូលក្នុងកំឡុងពេលកូវីដ១៩ នេះតទៅទៀតបាន។

អត្ថបទដោយ៖ Nevin

Related Articles