We TV Cambodia

អាជីវកម្មទេសចរណ៍នៅកម្ពុជាងើបឡើងលឿន ឬយឺត គឺអាស្រ័យលើយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល

អាជីវកម្មទេសចរណ៍នៅកម្ពុជាងើបឡើងលឿន ឬយឺត គឺអាស្រ័យលើយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល

វិស័យទេសចរណ៍នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងបានដាំក្បាលចុះយ៉ាងខ្លាំង ហើយអាជីវកម្មក្នុងវិស័យនេះរាប់ពាន់កន្លែងត្រូវបានគេដឹងថា រកគ្រោះយ៉ាងដំណំពីវិបត្តិកូវីដ១៩ ដោយអាជីវកម្មមិនតិចជាងរាប់រយទីតាំងទេ ដែលត្រូវបានបិទក្នុងកំឡុងវិបត្តិនេះ។

ទោះជាយ៉ាងណា គេនៅតែមានការរំពឹងថា អាជីវកម្មទាំងនេះនឹងងើបឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបិទបញ្ចប់ ប៉ុន្តែកម្រិតនៃការងើបឡើងវិញនៃអាជីវកម្មទាំងនេះលឿន ឬយឺតគឺអាស្រ័យលើយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ននៅកម្ពុជា ព្រោះអាជីវកម្មភាគច្រើនក្នុងវិស័យទេសចរណ៍គឺពឹងផ្អែកស្ទើរទាំងស្រុងលើភ្ញៀវទេសចរណ៍បរទេស។

មូលហេតុចម្បង ដែលពឹងផ្អែកលើយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ព្រោះរដ្ឋាភិបាលជាអ្នកកំណត់លក្ខខណ្ឌផ្នែកផ្លូវច្បាប់ផ្សេងៗក្នុងការអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ចូលមកកំសាន្តនៅកម្ពុជា ដោយមានភាពងាយស្រួល, ការចំណាយតិច, ឬការអនុគ្រោះផ្សេងៗជាដើម ដែលវានឹងធ្វើឲ្យភ្ញៀវទេសចណ៍មិនមានអារម្មណ៍ស្មុគស្មាញក្នុងការមកកំសាន្ត និងមិនចំណាយច្រើនលើឯកសារឆ្លងដែនជាដើម។

មួយវិញទៀត តំបន់ទេសចរណ៍មួយចំនួនក៏បានផ្ដល់ចំណូលចូលរដ្ឋផងដែរ ដែលរដ្ឋគួរមានតួរនាទីក្នុងការកែច្នៃ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ទាំងនោះឲ្យកាន់តែល្អក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ដូចជា ផ្លូវថ្នល់, សួនច្បារ, ការដាំដើមឈើបន្ថែម និងការបង្កើតតំបន់កំសាន្តថ្មីៗបន្ថែមទៀតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles