We TV Cambodia

អាជីវកម្មទេសចរណ៍ជាច្រើនចាប់ផ្ដើមធ្លាក់ចុះសាជាថ្មី

អាជីវកម្មទេសចរណ៍ជាច្រើនចាប់ផ្ដើមធ្លាក់ចុះសាជាថ្មី

អាជីវកម្មទេសចរណ៍មួយចំនួនចាប់ផ្ដើមធ្លាក់ចុះសាជាថ្មី បន្ទាប់ពីទទួលបានឱកាសមួយដង្ហើមចង្រិតកាលពីកំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំ និងក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌដែលទើបតែកន្លងទៅថ្មីៗនេះ។

ភ្ញៀវទេសចរណ៍ក្នុងកំលុងថ្ងៃភ្ជុំបិណ្ឌ

ដោយសារតែសន្ទុះនៃវិស័យទេសចរណ៍បានផ្ទុះខ្លាំងក្នុងរយៈពេលប្រមាណ ២ខែមកនោះ អាជីវកម្មទេសចរណ៍ជាច្រើនបាននាំគ្នាសម្រុកបើកឡើងវិញជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរណ៍ ហើយពួកគេសង្ឃឹមថា នឹងអាចត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរណ៍បន្ទាប់ពីបញ្ចប់កូវីដ១៩។

ភ្ញៀវទេសចរណ៍ក្នុងកំលុងវិបត្តិកូវីដ១៩

ទោះបីជាយ៉ាងណា ដោយសារតែមួយរយៈចុងក្រោយនេះ បញ្ហាជាច្រើនបានកើតឡើង ដែលបានបះពាល់ដល់អាជីវកម្មទេសចរណ៍ដូចជា ភ្ញៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នានៅតាមតំបន់ខ្លះ, ការសម្រេចផ្អាកបុណ្យសមុទ្ររបស់រដ្ឋាភិបាល, និងការផ្ទុះឡើងវិញនូវកូវីដ១៩ នៅតាមបណ្ដាប្រទេសមួយចំនួនជាច្រើន។

ការសម្រេចលើកពេលធ្វើបុណ្យសមុទ្រ

សូមជម្រាបថា វិស័យទេសចរណ៍ជាវិស័យមួយដែលទទួលរងគ្រោះខ្លាំងជាគេក្នុងកំលុងវិបត្តិកូវីដ១៩ នេះ ហើយអាជីវកម្មជាច្រើនបានបិទទ្វា និងបានផ្អាកជាបណ្ដោះអាសន្នផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles