We TV Cambodia

អាជីវកម្មទេសចរណ៍ចាប់ផ្ដើមកំរើកឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសរចណ៍ក្នុងថ្ងៃភ្ជុំបិណ្ឌខាងមុខ

អាជីវកម្មទេសចរណ៍ចាប់ផ្ដើមកំរើកឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសរចណ៍ក្នុងថ្ងៃភ្ជុំបិណ្ឌខាងមុខ
ការលក់ដូរក្នុងកំឡុងថ្ងៃឈប់សម្រាកកន្លងទៅ (ប្រភព៖ ក្រសួងទេសចរណ៍)

អាជីវកម្មក្នុងវិស័យទេសចរណ៍ជាច្រើនហាក់កំរើកឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ដែលធ្វើដំណើរកំសាន្តក្នុងថ្ងៃឈប់សម្រាកក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

ការលក់ដូរក្នុងកំឡុងថ្ងៃឈប់សម្រាកកន្លងទៅ (ប្រភព៖ ក្រសួងទេសចរណ៍)

យោងតាមប្រសាសន៍របស់ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ បានឲ្យដឹងថា អាជីវកម្មទេសចរណ៍ប្រមាណជាង៣០% ត្រូវបានបើកដំណើរការឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ក្នុងស្រុកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោកបន្តថា កំណើនភ្ញៀវទេសចរណ៍ក្នុងស្រុកបានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់អាជីវកម្មទេសចរណ៍ ខណៈភ្ញៀវទេសចរណ៍បរទេសមានការថយចុះខ្លាំង។ ប៉ុន្តែ លោកមានក្ដីសង្ឃឹមថា បន្ទាប់ពីការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អ ភ្ញៀវទេសចរណ៍បរទេសនឹងមានកំណើនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ភ្ញៀវទេសចរណ៍ទៅទស្សនាប្រាសាទអង្គវត្តក្នុងកំឡុងថ្ងៃឈប់សម្រាក (ប្រភព៖ ក្រសួងទេសចរណ៍)

លោក ទិត ចន្ថា បានបញ្ជាក់ទៀតថា តាមការវាយតម្លៃរបស់ក្រសួង វិស័យទេសចរណ៍ទទួលបានចំណូលពីថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃកន្លងទៅមានប្រមាន ១០០លានដុល្លារ ហើយរំពឹងថានឹងកើនដល់ ៥០០០លានដុល្លារនាពេលខាងមុខនេះ ខណៈដែលពលរដ្ឋកម្ពុជាចាប់ផ្ដើមមានដំណើរកំសាន្តក្នុងស្រុកច្រើន។

ការលក់ដូរក្នុងកំឡុងថ្ងៃឈប់សម្រាកកន្លងទៅ (ប្រភព៖ ក្រសួងទេសចរណ៍)

សូមរំលឹកថា កាលពីថ្ងៃឈប់សម្រាកសងចូលឆ្នាំកន្លងទៅនេះ ចំនួនភ្ញៀវទេសចរណ៍ចេញដើរកំសាន្តនៅទូទាំងប្រទេសមានចំនួន ១,៤៥៩,៣៨៦នាក់ ហើយគេរំពឹងថាចំនួននឹងមានការកើនឡើងថែមទៀត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

អត្ថបតដោយ៖ Nevin

Related Articles