We TV Cambodia

អាជីវកម្មត្រូវប្រកាសបិទទ្វារ ចុះផលិតផល ទំនិញ ត្រូវធ្វើយ៉ាងម៉េច

អាជីវកម្មត្រូវប្រកាសបិទទ្វារ ចុះផលិតផល ទំនិញ ត្រូវធ្វើយ៉ាងម៉េច

ភ្នំពេញ៖ ការប្រកបអាជីវកម្ម មិនថាខា្នតតូច ឬខ្នាតធំនោះទេ រមែងតែងតែមានឡើងមានចុះ អាស្រ័យទៅលើតម្រូវការសេដ្ឋកិច្ចទីផ្សារ ឬក៏យុទ្ធសាស្រ្ដដឹកនាំ របស់អាជីវកម្មនីមួយៗ។ មានអាជីវកម្មខ្លះ ដែល​​ជួបបញ្ហា ហើយក៏អាចដោះស្រាយ​បាន ប៉ុន្ដែក៏មាន អាជីវកម្មខ្លះទៀតនោះ បានជួបបញ្ហា​ហើយ​ក៏ត្រូវបរាជ័យ ត្រូវបង្ខំចិត្ដប្រកាសបិទទ្វារតែម្ដង។ ប៉ុន្ដែ​មានចំនុចមួយគួរជាទីកត់សំគាល់ ហើយក៏ជាចម្ងល់​របស់មហាជនមួយចំនួនតូចផងដែរ ថាតើអាជីវម្មមួយបន្ទាប់ពី ប្រកាសបិទទ្វារទៅ ឬក៏មុនពេលបិទទ្វារ ចុះផលិតផល បរិក្ខាផ្សេងៗ នឹងត្រូវសម្រេចធ្វើយ៉ាងម៉េច?

ខាងក្រោមនេះមានការលើកឡើងចំនួន បួន ចំណុចនៃផលិតផល ទំនិញ បន្ទាប់ពីអាជីវម្មសម្រេចបិទទ្វារ៖

១.ការលក់ទំនិញឡៃឡុង

ប្រសិនជាអាជីវកម្មមួយដែលជួលទីតាំងឈជើង ហើយត្រូវកំណត់ពេលច្បាស់លាស់ នោះអាជីវកម្មត្រូវសម្រេចចិត្ដទៅលើ ទំនិញខ្លះជាការចាំបាច់ ត្រូវបញ្ចេញឲ្យបានលឿនបំផុត​តាមដែលអាចធ្វើបាន ជៀសវាងការ កកស្ទះកាន់តែមានបញ្ហាច្រើនកើតឡើង។ ការបញ្ចេញទំនិញឲ្យបានលឿន គឺមធ្យោបាយ ដែលអាច​ដោះស្រាយបាន​នូវចំណុចខាតបង់មួយចំនួនតូច ដោយការលក់ ចេញវិញនូវតម្លៃក្រោមទីផ្សារ ក៏អាចលក់ចេញវិញ ក្នុងតម្លៃដើម។

២.ការសាងហាង

អាជីវកម្មខ្លះ ទំនិញមិនអាចបំបែកលក់បានទាំងអស់ ដូច្នេះម្ចាស់អាជីវកម្ម​អាចសម្រេចចិត្ដ ធ្វើការលក់ទាំងហាង តែម្ដងដែលក្នុងនោះ​មានទាំង ផលិផល និងកិច្ចកុងត្រាផ្សេងតែម្ដង។

៣.ទុកប្រើប្រាស់ខ្លួនឯង

អាជីវកម្មខ្នាតតូចខ្លះ គាត់ទុកប្រើប្រាស់ ខ្លួនឯងដោយមិនចាំបាច់លក់ចេញនោះទេ។ អាជីវកម្មប្រភេទនោះត្រូវបានគេមើលឃើញថាមានដូចជា​ ការលក់​គ្រឿងទេស ការលក់ជាចំណីអាហារ ឬការលក់របស់របរប្រើប្រាស់ប្រចាំថ្ងៃជាដើម។

៤.ការផ្ទេរទៅកាន់ដៃគូ

អាជីវកម្មខ្លះ ប្រសិនជាមានដៃគូបំបែកសាខាច្រើន ហើយគ្រាន់តែបិទសាខាមួយ ក្នុងចំណោមនោះ គេក៏អាចសម្រេច​លក់ចេញនូវផលិតផលខ្លះដែរ ដោយអាចបញ្ចុះថ្លៃ មុនពេលវេលាកំណត់បិទទ្វារ ហើយដំណើរការលក់ មិនដាច់ទេ គេក៏បញ្ជូនទៅកាន់ភាគីដៃគូរបស់គេ។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នុងស្រុក

Related Articles