We TV Cambodia

អាជីវកម្មតាមបណ្ដាញ E-Commerce ត្រូវគោរពតាមច្បាប់ឱ្យបានខ្ជាប់ខ្ជួន

អាជីវកម្មតាមបណ្ដាញ E-Commerce ត្រូវគោរពតាមច្បាប់ឱ្យបានខ្ជាប់ខ្ជួន

ជាក់ស្ដែងណាស់អាជីវកម្ម លើវិស័យទីផ្សារ ប្រព័ន្ធអេឡិចត្រនិក (E-Commerce) កាន់រីកដុះដាលច្រើនឡើងៗ គួរកត់សម្គាល់ ខណៈដែល​ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះជនឆ្លៀតឱកាសមួយចំនួន ដែលឆក់យកឱកាសនេះធ្វើជាឈ្នាន់បោកប្រាស់ ប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មដូចគ្នា។

​ លោកបណ្ឌិត ឡី សុភាព បានធ្វើការបង្ហាញគំនិតនេះឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។

លោក បានអំពាវនាវជាថ្មីដល់អ្នកប្រកបអាជីវកម្មតាមបណ្ដាញ E-Commerce និងអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ ត្រូវតែគោរពតាមបទប្បញ្ញត្តិច្បាប់របស់កម្ពុជា ។ មិនត្រឹមតែប៉ុណ្ណោះ លោក ជំរុញ ឲ្យអ្នកប្រកបអាជីវកម្មតាមបណ្ដាញ E-Commerce និងអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ សូមមកទទួលការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានចំណេះដឹងផ្នែកច្បាប់ អាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជាចំណេះដឹងពាក់ព័ន្ធដទៃទៀត ។

ដោយ៖ Stince

Related Articles