We TV Cambodia

អាជីវកម្មជាង ២ពាន់ទីតាំង និងការងារជាង ៥ម៉ឺនកន្លែងត្រូវបានបិទដោយសារកូវីដ១៩

អាជីវកម្មជាង ២ពាន់ទីតាំង និងការងារជាង ៥ម៉ឺនកន្លែងត្រូវបានបិទដោយសារកូវីដ១៩

វិបត្តិកូវីដ១៩ បានជះឥទ្ធិពលកាន់តែធ្ងន់ធ្ងរឡើងៗ ខណៈអាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណ ២,៨៣៨កន្លែងត្រូវបានបិទទ្វារ និងផ្អាកជាបណ្ដោះងាសន្ន ហើយការងារក្នុងវិស័យនេះប្រមាណជាង ៥០,០០០កន្លែងផ្សេងទៀតត្រូវបានបាត់បង់គិតត្រឹមខែកញ្ញានេះ។

លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់ឲ្យដឹងថា អាជីវកម្មក្នុងវិស័យទេសចរណ៍ដែលបានរងផលប៉ះពាល់ដោយសារកូវីដ១៩ នៅទូទាំងប្រទេសមានចំនួន២៩,៦% ហើយក្នុងចំណោមនោះមាន ៦២% ជាអាជីវម្មមានមូលដ្ឋានក្នុងខេត្តសៀមរាប ដែលនាំឲ្យបុគ្គលិកចំនួន ១៤,៧០២នាក់បាត់បង់ការងារធ្វើ។

ទោះជាយ៉ាងណា ដើម្បីគាំទ្រដល់ស្ថានភាពអាជីវកម្មទេសចរណ៍ក្នុងអំឡុងវិបត្តិកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការណ៍ចំនួន៦ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់​ៗនៃសេដ្ឋ​កិច្ចជាតិរួមមានវិធានការពន្ធ វិធានការការពារកម្មករ-និយោជិក និងការលើកលែងក្នុងការបន្តអាជ្ញាប័ណ្ណ​ទេសចរណ៍ទូទាំងប្រទេសសម្រាប់ឆ្នាំ ២០២១ ផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរបរទេសសរុបនៅកម្ពុជាបានធ្លាក់ចុះ ៧៤,១% ស្មើនឹង ១,២៤៧,៦៨០នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

អត្ថបទដោយ៖ Nevin

Related Articles