We TV Cambodia

អាជីវកម្មចំនួន៣ ក្នុងវិស័យកសិកម្ម មិនសូវមានអ្នកធ្វើ តែចំណូលវិញឡើងកប់

អាជីវកម្មចំនួន៣ ក្នុងវិស័យកសិកម្ម មិនសូវមានអ្នកធ្វើ តែចំណូលវិញឡើងកប់

ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នមានការចាប់អារម្មណ៍ខ្លាំងទៅលើការចាប់ផ្ដើមអាជីវកម្ម ដោយភាគច្រើនផ្ដោតទៅលើការបើកហាងលក់ដូរផ្សេងៗ មិនសូវចាប់អារម្មណ៍នឹងអាជីវកម្មក្នុងវិស័យកសិកម្មប៉ុន្មានទេ។ ប៉ុន្តែ បើយើងក្រឡេកមកមើលអាជីវកម្មក្នុងវិស័យកសិកម្មទាំង៣ នេះ​វិញឃើញថា ងាចរកចំណូលបានខ្ពស់ដល់ខ្ទង់ពាន់ដុល្លាតរ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍ធ្វើប៉ុន្មាននោះទេ។

១, ចិញ្ចឹមរុយ៖ របរចិញ្ចឹមរុយ ជារបរថ្មីមួយនៅកម្ពុជា ដោយពុំសូវមានអ្នកដឹង និងចាប់អារម្មណ៍លើរបរនេះប៉ុន្មានទេ ប៉ុន្តែបើតាមលោក សៅ សែនសំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមរុយមួយកនន្លែងក្នុងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា របរចិញ្ចឹមរុយនេះអាចរកចំណូលបានច្រើន ដោយពងរុយក្នុងមួយគីឡូមានតម្លៃរហូតដល់ខ្ទង់ ១ពាន់ដុល្លារឯណោះ។

២, ចិញ្ចឹមមាន់ខ្មៅ៖ របរចិញ្ចឹមមាន់ខ្មៅនេះ ក៏មានអ្នកចាប់អារម្មណ៍ខ្លះៗដែរ ប៉ុន្តែមិនច្រើនប៉ុន្មាននោះទេ ពោលវានៅតែជារបរថ្មីនៅឡើយសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ទោះយ៉ាងណា របរនេះអាចរកចំណូលបានច្រើនគួរសម ដោយតាមការអះអាងរបស់លោក លឹម រដ្ឋា ​ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅមួយរូបបានប្រាប់ WE TV Cambodia ថា ក្នុងមួយខែលោកអាចរកចំណូលបានចន្លោះពី ១,០០០ ទៅ ១,៤០០ដុល្លារឯណោះក្នុងមួយខែ។

៣, ចិញ្ចឹមបង្កងអូស្រ្តាលី៖ ប៉ុន្មានឆ្នាំមកនេះ របរចិញ្ចឹមបង្កងអូស្ត្រាលីកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែរបរនេះមិនទាន់មានអ្នកចិញ្ចឹមច្រើនដូចការចិញ្ចឹមមាន់ទានោះទេ។ ប៉ុន្តែបើនិយាយពីចំណូលក្នុងរបរនេះវិញ គឺខ្ពស់កប់ពពកដោយ របានរហូតដល់ ៥,០០០ ទៅ ៦,០០០ដុល្លារ​ឯណោះក្នុងមួយខែៗ នេះបើតាមការឲ្យដឹងពីលោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយរូបរស់នៅស្រុកអង្គរបុរី ខេត្តតាកែវ។

អត្ថបទដោយ៖ Nevin

Related Articles