We TV Cambodia

អាជីវកម្មខ្នាតតូច ២ប្រភេទកំពុងពេញនិយមខ្លាំងនៅកម្ពុជា ប៉ុន្តែនៅខ្វះចំណុចពិសេសមួយ

អាជីវកម្មខ្នាតតូច ២ប្រភេទកំពុងពេញនិយមខ្លាំងនៅកម្ពុជា ប៉ុន្តែនៅខ្វះចំណុចពិសេសមួយ

ក្នុងប្រទេសកម្ពុជា អាជីវកម្មខ្នាតតូចមានច្រើនរាប់មិនអស់ និងមានតាំងតែពីច្រើនឆ្នាំមុនមកម្លេះ ដែលភាគច្រើនសុទ្ធសឹងជាអាជីវកម្មលក្ខណៈគ្រួសារ ហើយមកទល់បច្ចុប្បន្នអាជីវកម្មទាំងនោះក៏មានខ្លះស្ទើរតែបាត់មុខទៅហើយដែរ។ ទោះយ៉ាងណា មានអាជីវកម្មខ្នាតតូច ២ប្រភេទ ដែលមានអ្នករកស៊ីច្រើន ប៉ុន្តែអាជីវកម្មទាំងនោះនៅខ្វះចំណុចពិសេសមួយ៖

១, រ៉ឺម៉កលក់បន្លែ៖ អាជីវកម្មប្រភេទនេះមានតាំងតែពីដូនតាមកម្លេះ ប៉ុន្តែបានបាត់មុខមួយរយៈ និងទើបតែលេចមុខមកវិញ ពិសេសក្នុងរាជធានីភ្នំពេញ ដោយយើងឃើញប្រជាពលរដ្ឋមួយចំនូនបានដឹកបន្លែ ផ្លែឈើ និងសាច់ផ្សេងៗលក់តាមរ៉ឺម៉កគ្រប់ទីកន្លែង។ ជាមួយគ្នានេះ វាក៏ទទួលបានការគាំទ្រគួរសមផងដែរ ប៉ុន្តែអាជីវកម្មប្រភេទនេះមិនងាយនឹងដើរទៅមុខទេ ដោយសារតែវាខ្វះចំណុចពិសេសមួយទៀត។

២, រទេះលក់អាហារ៖ បច្ចុប្បន្នរបរនេះមានស្ទើរគ្រប់កន្លែងក្នុងទីក្រុងភ្នំពេញ ដោយមានជាការលក់ម្ហូបងាហារដូចជា បាយ, មីឆា, នំប៉័ង, លតឆា និងរបស់ញុំាជាច្រើនទៀត ប៉ុន្តែរបរនេះនៅមានលក្ខណៈជាអាជីវកម្មគ្រួសារនោះឡើយ ខណៈនៅបណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួន អាជីវកម្មប្រភេទនេះបានវិវត្តន៍ជាក្រុមហ៊ុនអស់ទៅហើយ។

សូមបញ្ជាក់ថា ចំណុចពិសេសមួយ ដែលអាជីវកម្មទាំង២ ខាងលើនៅមិនទាន់មានគឺ «ស្ដង់ដា» ព្រោះនៅកម្ពុជារបរទាំង ២ប្រភេទនេះនៅមានលក្ខណៈសាមញ្ញនៅឡើយ ទាំងការរៀបចំ ការកំណត់តម្លៃ គុណភាព រួមនិងអនាម័យ គឹមិនទាន់មាននោះទេ។ ដូច្នេះបើមានការរៀបចំត្រឹមត្រូវ អាជីវកម្ម ២នេះ នឹងប្រែមុខមាត់ថ្មី ហើយអាចវិវត្តន៍ជាអាជីវកម្មហ្រ្វេនឆាយបានផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles