We TV Cambodia

អាជីវកម្មខ្នាតតូចនៅកម្ពុជា កំពុងតែស្វែងរកជំនួយពីរដ្ឋាភិបាល        

អាជីវកម្មខ្នាតតូចនៅកម្ពុជា កំពុងតែស្វែងរកជំនួយពីរដ្ឋាភិបាល        
រូបភាពឯកសារ​

បច្ចុប្បន្នសេដ្ឋកិច្ចពិភពលោក កំពុងតែត្រូវបាន អុកឡុកដោយ មេរោគ កូវីដ១៩ បូករួមទាំងកម្ពុជា មកទល់ពេលនេះ វិស័យមួយចំនួនត្រូវធ្លាក់ចុះ ដែលក្នុងនោះវិស័យ ទេសចរណ៍គឺរងគ្រោះខ្លាំងជាងគេ និង វិស័យឧស្សាហកម្ម វិស័យផ្សេងទៀត ក៏កំពុងតែប្រឈមនឹងបញ្ហាជាបន្ដបន្ទាប់។ ដោយឡែក បើងាកមកចាប់អារម្មណ៍លើផ្នែកអាជីវកម្មវិញ ដែលអាជីវកម្មធំៗមួយចំនួន ត្រូវបានបិទទ្វារជាបណ្ដើរៗទៅហើយ ចំណែកអាជីវកម្មខ្នាតតូច ក៏កំពុងតែប្រែប្រួលទៅតាមស្ថានភាពសង្គម ដែលកំពុងតែស្ងប់ស្ងាត់។

រាជរដ្ឋាភិបាលកម្ពុជា​ក៏បានចាត់វិធានការការពារ នូវការរាតត្បាតមេរោគ កូវីដ១៩ និង ក៏កំពុងតែ រៀបចំទប់ស្កាត់ពីផលប៉ះពាល់នៃមេរោគនេះផងដែរ។ ស្ថិតក្នុងយន្ដការនៃទប់ស្កាត់នេះ រដ្ឋាភិបាល បានប្រកាសបិទកន្លែងកម្សាន្ដធំៗ និងកម្មវិធីជួបជុំផ្សេងៗទាំងអស់ មានដូចជារោងកុន ការរ៉ាអូខេ ក្លឹបឌីស្កូ និងការប្រគុំតន្រ្ដីសាធារណៈជាច្រើនទៀត។ បន្ថែមពីលើនេះទៅទៀត រដ្ឋាភិបាលក៏បានត្រៀមកញ្ចប់ថវិការ រាប់លានដុល្លារសម្រាប់ទ្រទ្រង់ ស្ថានការក៏គ្រោះថ្នាក់មួយនេះ។

ដោយឡែក តើរដ្ឋាភិបាន បានយកចិត្ដទុកដាក់លើ វិស័យអាជីវកម្មខ្នាតតូចដែរទេ ខណៈពេលនេះ?

យោងតាមការលើកឡើងរបស់ លោក វ៉ន ពៅ ប្រធានសមាគមន៍ IDIEA តាមរយៈគេហទំព័រ​ខ្មែរថាម បានលើកឡើងថា រូបលោក ចង់ឲ្យរដ្ឋាភិបាល ចាប់អារម្មណ៍មកលើ​វិស័យអាជីវកម្មខ្នាតតូច ផងដែរ ខណៈដែល​ មេរោគមួយនេះ បានវាយលុកប្រទេសកម្ពុជា បណ្ដាលឲ្យប៉ះពាល់រួមទាំងអស់វស័យអាជីវកម្ម ទាំងខ្នាតតូច ក៏ដូចខ្នាតធំ។ លោកបានប្រៀបធៀបទៅនឹង​កម្មកររោងចក្រ ដែលត្រូវបាន ទទួល​ប្រាក់ខែ ខណៈដែលរោងចក្រត្រូវព្យួរការងារ។ លោកបានបន្ដទៀតថា លោកនឹងរៀបចំសំណើរ ដល់រដ្ឋាភិបាលឲ្យជួយអន្ដរាគមន៍ក្នុងកិច្ចការមួយនេះ។

ដោយ៖ Stince

Related Articles