We TV Cambodia

អាជីវកម្មក្នុងវិស័យ សណ្ឋាគារ​ ក៏កំពុងទទួលរងផលប៉ះពាល់ខ្លាំងពី កូវីដ១៩

អាជីវកម្មក្នុងវិស័យ សណ្ឋាគារ​ ក៏កំពុងទទួលរងផលប៉ះពាល់ខ្លាំងពី កូវីដ១៩
រូបភាពឯកសា

បណ្ដាសណ្ឋាគារជាច្រើនកំពុងតែ ឈានដំណើរទៅរកការបិទជាបណ្ដោះអាសន្ន មិនថាតាមខេត្ដ ឬទីក្រុងនោះទេ​ដែល ជាក់ស្ដែងមើលឃើញថា ភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរ សម្រេចស្នាក់នៅ ផ្ទះច្រើនជាងការចេញដំណើរ កំសាន្ដក្នុងតំបន់នានា។

ម្ចាស់សណ្ឋាគារ ក៏ដូចជា អ្នកគ្រប់គ្រងទូទៅជាច្រើន កំពុងតែរៀបចំរិះរក វិធីសាស្ដ្រ ដោះស្រាយ ជាបន្ដបន្ទាប់ ខណៈដែលមេរោគនេះ ធ្វើឲ្យស្ថានការអាជីវកម្ម មិនអាចប្រសើរទាល់តែសោះ។ តួយ៉ាង សណ្ឋាគារ ខ្លះបានសម្រេចកាត់បន្ថយបុគ្គលិក ដល់ទៅ៩០% ហើយ១០%ទៀត ក៏កំពុងតែប្រឈមមុខនឹងការ ផ្អាកជាបណ្ដោះអាសន្នដែរ។ នៅមានផ្នែកនៃការចំណាយខ្លះទៀត ដែលត្រូវកាត់បន្ថយ ដូចជាការ ចំណាយទៅលើផ្នែកភ្លើងប្រើ​​ប្រាស់ជាដើម។

សណ្ឋាគារមួយចំនួនធំទៀត ដែលមានបម្រើសេវា កម្ម ក្លឹបហាត់ប្រាណ អាហារដ្ឋាន និងក្លឹបរាត្រីទៀត ត្រូវបានបិទ ទាំងស្រុងកាលពីពាក់កណ្ដាលខែមីនា។​ សណ្ឋាគារធំៗ កន្លងមក ត្រូវការចំាបាច់ ការចូលស្នាក់នៅ ពីភ្ញៀវអន្ដរជាតិ ដែលចូលមក ទេសចរណ៍នៅកម្ពុជា​ ប៉ុន្ដែដោយហេតុថា មានការ ភ័យខ្លាច នៃការឆ្លងមេរោគ កូវីដ១៩ ទើបធ្វើឲ្យវិស័យមួយនេះរងផលប៉ះពាល់ធ្ងន់។

ដោយឡែក បើងាកមកមើលផ្នែកផ្ទះសំណាក់វិញ ក៏មានភាពស្ងប់ស្ងាត់ណាស់ដែរ កន្លងមកនារដូវកាលជិតដល់ខែបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ​ ឆ្នាំចិន ឬឆេងម៉េងជាដើម តែងតែទទួលបានការ កក់ពីភ្ញៀវ រកតែបន្ទប់សល់គ្មាន ប៉ុន្ដែសម្រាប់រដូវកាលនេះ ស្ងប់ស្ងាត់ណាស់ បន្ទប់សល់ស្ទើតែសឹងទាំងអស់ (នៅខេត្ដ)។

ដោយ៖ Stince

Related Articles