ដោយៈ ទិន សុខាវុធ
អគារជន្ទល់មេឃលំដាប់ពិភពលោក MESONG ដែលនឹងជាអគារខ្ពស់ជាងគេនៅទីក្រុងភ្នំពេញ នឹងត្រូវសង់រួចនៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ។
អគារជន្ទល់មេឃនេះ ត្រូវបាននិងកំពុងវិនិយោគ ដោយក្រុមហ៊ុន MESONG ក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ។ មួយវិញទៀត អគារនេះនឹងត្រូវសង់ឡើងដោយមានកំពស់ ៧១ ជាន់ ស្មើនឹង ២៥២ ម៉ែត្រ ស្ថិតនៅក្នុងកោះពេជ្រ ដែលជាទីកន្លែងនៃតំបន់ពាណិជ្ជកម្មនិងទេសចរណ៍ដ៏មានប្រជាប្រិយភាពជាទីបំផុតនៅទីក្រុងភ្នំពេញយើងនេះ។
នៅពេលសង់រួច នៅក្នុងអគារជន្ទល់មេឃនេះ នឹងមានផ្សារទំនើប ភោជនីយដ្ឋាន និងលំនៅដ្ឋានបែបសហកម្មសិទ្ធិសរុបចំនួន ១,២៧០ យូនីត។
យ៉ាងណាម៉ិញ គឺក្រុមហ៊ុន WONDER DEVELOPMENT ដែលបានម៉ៅការទទួលបានការសាងសង់ ពីក្រុមហ៊ុន MESONG ។ ក្រុមហ៊ុន WONDER DEVELOPMENT ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WONDER CAPITAL GROUP ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ហើយដែលមានបទពិសោធក្នុងវិស័យអចលនទ្រព្យជាង ២០ ឆ្នាំ មកហើយ៕
