We TV Cambodia

អាគារជន្ទល់មេឃដំបូងគេក្នុងខេត្តកំពត នឹងត្រូវសង់រួចនៅឆ្នាំ ២០២៣

អាគារជន្ទល់មេឃដំបូងគេក្នុងខេត្តកំពត នឹងត្រូវសង់រួចនៅឆ្នាំ ២០២៣

ដោយៈ ទិន សុខាវុធ

អគារជន្ទល់មេឃដំបូង​គេ​ចំនួន​ពីរ ក្នុង​តំលៃ​ទឹក​ប្រាក់​ចំនួន $95 លាន​ដុល្លារ​ នៅ​ក្នុង​ខេត្ត​កំពត នឹង​ត្រូវ​សង់​រួចរាល់នៅ​ក្នុង​ឆ្នាំ ២០២៣ ដោយ​ក្រុមហ៊ុន ថៃ​ ប៊ុនរ៉ុង ។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ទី ២៧ ខែ តុលា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ ថៃ​ ប៊ុនរ៉ុង បាន​ប្រារព្ធពិធី​ចាប់​ផ្តើម​ការដ្ឋាន​សាងសង់​​អាគារ​ភ្លោះ​មួយ​នេះ ក្រោម​អធិបតីភាព​ឯក​ឧត្តម ទេព ធន រដ្ឋ​លេខាធិការ​នៃ​ក្រសួង​រៀបដំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

បើ​តាម​ក្រុមហ៊ុ់ន ថៃ ប៊ុនរ៉ុង អគារភ្លោះ​នោះ​នឹងត្រូវ​សង់ឡើង​​​នៅ​លើ​ផ្ទៃ​ដី​ ៧,១២៥ ម៉ែត្រ​ក្រឡា។ អគារ A នឹង​មាន​ទំហំ​សរុប ៤៩,២០៧ ម៉ែត្រក្រឡា កំពស់​  ១២១ ម៉ែត្រ និង​មាន​យូនីត​សរុបចំនួន ៣៦ យូនីត​។ ចំណែក​អគារ B វិញ​ នឹង​មាន​ទំហំ​សរុប ៥៩,០៧៣ ម៉ែត្រ​ក្រឡា កំពស់ ១៤០ ម៉ែត្រ និង​មាន​យូនីត​សរុប​ចំនួន ៦១១ យូនីត​។

នៅ​ក្នុង​អគារភ្លោះ​ទាំងនោះ នឹង​មាន​​អគារ​ការិយាល័យ កន្លែង​​ស្នាក់​នៅ​ ហាង​លក់​ទំនិញ ក្លឹប​ហាត់ប្រាណ អាង​ហែលទឹក កន្លែង​កំសាន្ត សួនធម្មជាតិ​បៃតង ​ចំណតរថយន្ត​ដែល​អមាន​ចំនួន​ ៣២១ ​ចំណត​ និង​ចំណត​​ម៉ូតូ​ចំនួន​ ៣៣១​ ចំណត ហើយ​និង​រចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត ប្រកបដោយ​ផាសុខភាព​តាមបែប​សម័យ​ទំនើប សំរាប់​បំរើ​អោយ​​អតិថិជន​​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *