We TV Cambodia

អគារជន្ទល់មេឃកំពស់ ៦៩ ជាន់ ក្នុងសង្កាត់ជ្រោយចង្វារ នឹងត្រូវសង់រួចក្នុងឆ្នាំ ២០២២

រូបថតៈ ក្រុមហ៊ុន Morgan En Maison

 
 

ដោយៈ ទិន សុខាវុធ

អគារជន្ទល់មេឃប្រភេទ ខុនដូកំពស់ ៦៩ ជាន់ នឹងត្រូវសង់ឡើងនៅក្នុងខ័ណ្ឌជ្រោយចង្វារ ដោយក្រុមហ៊ុនចិន Morgan En Maison ដែលបានបោះទុនវិនិយោគចំនួនប្រមាណ $600 លានដុល្លារ សំរាប់ការសាងសង់អគារខុនដូថ្មីទាំងនោះ។

លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន Morgan En Maison នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីសប្តាហ៍មុន បានលើកឡើងថា បណ្តាអាគារខុនដូទាំងនោះមានកំពស់ ២២០ ម៉ែត្រ ស្មើនឹង ៦៩ ជាន់ មានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជារួម អគារខុនដូទាំងនោះមានចំនួន ៥ មានរាងជាអក្សរ U សង់នៅលើផ្ទៃដីសរុប ២,៤ ហិកតា។

ក្រុមហ៊ុន Morgan ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៨ ហើយរយៈពេលជាង ១០ ឆ្នាំមកនេះ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍសំណង់ជាច្រើន ស្របទៅតាមស្តង់ដារជាតិនិងអន្តរជាតិមានដូចជា Morgan Tower, Morgan Business Center, Morgan Business Building, Morgan Technology Entrepreneurship Center ជាដើម៕

Related Articles