We TV Cambodia

អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង នឹងបញ្ចប់គម្រោងទី១ មុនឆ្នាំ២០២១

អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង នឹងបញ្ចប់គម្រោងទី១ មុនឆ្នាំ២០២១

ជំនួបពិភាក្សាកាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ រវាង​ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development អភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង បានបង្ហាញឲ្យដឹងថា គម្រោងសាងសង់ ព្រលាន​យន្ដ​ហោះអន្ដរជាតិ ក្នុងខេត្ដ កោះកុង នឹងបញ្ចប់គម្រោងទី១ នៅចុងឆ្នាំ២០២០នេះហើយ។

លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development អភិវឌ្ឍន៍​អាកាស​យានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុងបានអះអាងថា អាកាស​យានដ្ឋាន​តារា​សាគរ នឹងបញ្ចប់ការសាងសង់នៅដំណាក់កាលទី១ នៅចុងឆ្នាំ២០២០នេះ តាមគម្រោង និងផែនការរបស់ក្រុមហ៊ុន។ ជាមួយគ្នានោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី បានអបអរសាទរចំពោះក្រុមហ៊ុន ដែលបានបញ្ចប់ការសាងសង់តាមផែនការ និងបន្តគាំទ្រសហការជាមួយក្រុមហ៊ុន ធ្វើ​យ៉ាង​ណា​​ឱ្យ​ការសាងសង់បញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរណ៍។

សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ក្នុង​ខេត្តកោះកុង មាន​ទឹកប្រាក់​វិនិយោគ​​ប្រមាណ​ ៣,៨ ពាន់លាន​ដុល្លារ​អាម៉េរិក ការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មួយឈ្មោះថា Union Development Group ក្រោមគម្រោង​វិនិ​យោគ​​លើ​​ដី​សម្បទានពីរាជរដ្ឋាភិបាល​កម្ពុជាដែលមានទំហំ​ផ្ទៃដី​សរុប ៤,៥ ម៉ឺន​ហិកតា។​

ដោយ៖ Stince

Related Articles