នាព្រឹកថ្ងៃអង្គារនេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមាមានពី ១៦-១៨°C និងអតិបរមា មានពី២៥-២៧°C ។
– បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩-២១°C និងអតិបរមា មានពី ២៦-២៨°C ។
២. បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៤-១៦ °C
– សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
៣. តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេសវីរៈកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ថែរក្សាសុខភាព។ ដោយឡែក សម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។
សូមអានការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖
អត្ថបទដោយ៖ ពិសី
