We TV Cambodia

អាកាសចរណ៍ពិភពលោកព្រមានថា ក្រុមហ៊ុនអាកាសចរណ៍នឹងក្ស័យធនបន្ថែមទៀតនាពេលខាងមុខ

អាកាសចរណ៍ពិភពលោកព្រមានថា ក្រុមហ៊ុនអាកាសចរណ៍នឹងក្ស័យធនបន្ថែមទៀតនាពេលខាងមុខ

វិស័យអាកាសចរណ៍កាន់តែរងគ្រោះធ្ងន់ធ្ងរទៅៗក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទូទាំងពិភពលោកបានខាតបង់យ៉ាងខ្លាំង ដោយក្រុមហ៊ុនខ្លះបានកាត់បន្ថយបុគ្គលិក ខ្លះកាត់បន្ថយប្រាក់ខែ និងក្រុមហ៊ុនខ្លះទៀតបានឈានដល់ការប្រកាសក្ស័យធនផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកបានព្រមានថា បើស្ថានការណ៍កូវីដ១៩ នូវតែអូសបន្លាយទៅមុខទៀត គឺនឹងមានក្រុមហ៊ុនអាកាសចរណ៍បន្ថែមទៀតនឹងត្រូវក្ស័យធន។ មិនតែប៉ុណ្ណោះ វិស័យអាកាសចរណ៍ ដែលកំពុងរងគ្រោះដោយសារកូវីដ ១៩ នឹងត្រូវខាតបង់ចំនួន ៧៧ ពាន់លានដុល្លាបន្ថែមទៀតក្នុងឆមាសទីពីរឆ្នំា ២០២០ នេះ ។

ទោះជាយ៉ាងណា ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍កុំឲ្យក្ស័យធុន ក្រុមហ៊ុនក្នុងប្រទេសមួយចំនួន​បានអំពាវនាវដល់​រដ្ឋាភិបាល​ឲ្យបន្តអនុវត្តនូវកម្មវិធីផ្តល់ថវិកាជំនួយដើម្បីយកទៅបើកប្រាក់បៀវត្សរ៍ជូនដល់បុគ្គលិក។

សូមបញ្ជាក់ថា វិស័យអាកាសចរណ៍នៅក្នុងត្រីមាសទី២ ឆ្នំា២០២០ នេះ ទទួលការខាតបង់ជាទឹកប្រាក់ចំនួន ៥១ ពាន់លានដុល្លា ដោយសារការធ្វើដំណើរតាមផ្លូវអាកាសនៅទូទំាងពិភពលោកស្ទើរតែជាប់គាំងទំាងស្រុង។​

អត្ថបទដោយ៖ Nevin

Related Articles