We TV Cambodia

«អាកប្បកិរិយាវិជ្ជមាន៤យ៉ាង»ធ្វើអោយមនុស្សធម្មតាក្លាយជាអ្នកដឹកនាំកំពូល

«អាកប្បកិរិយាវិជ្ជមាន៤យ៉ាង»ធ្វើអោយមនុស្សធម្មតាក្លាយជាអ្នកដឹកនាំកំពូល

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមការលើកឡើង ពីលោកង៉ែត ជូ បានឱ្យដឹងថា តាមលទ្ធផលនៃការស្រាវជ្រាវក្រោមកិច្ចសហការរវាងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័ University of Chicago និងColumbia University ដោយសម្ភាសន៍អ្នកដឹកនាំចំនួន២៦០០នាក់បានបង្ហាញថា អាកប្បកិរិយា៤យ៉ាងដែលធ្វើអោយមនុស្សធម្មតាក្លាយជាអ្នកដឹកនាំកំពូល។

អាកប្បកិរិយាទាំងនោះរួមមាន៖

១) មានការសំរេចចិត្តបានលឿន៖ មែនទែនទៅ ក្នុងនាមជាអ្នកដឹងនាំមួយរូប ការសម្រេចចិត្តបានលឿនជារឿងមួយដែលចាំបាច់ផងដែរ ព្រោះនៅពេលដែលគេសម្រេចចិត្តបានលឿន និងត្រឹមត្រូវ វាធ្វើឱ្យពួកគេចំណេញពេលវេលា​។

២) អាចធ្វើអោយអ្នកដទៃគាំទ្រនូវគំនិតរបស់ខ្លួន៖ ពិតណាស់ ក្នុងនាមជាអ្នកដឹកនាំប្រាកដជាត្រូវការការគាំទ្រយ៉ាងជឿជាក់ ពីអ្នកជុំវិញខ្លួន ព្រោះគ្មានអ្នកណាមួយសម្រេចការងារទៅមុខបាន ដោយមិនមានការគំាទ្រនោះទេ។

៣) បំពេញការងារអោយទទួលលទ្ធផលល្អជាប្រចាំ៖ ចង់ឬមិនចង់ អ្នកដឹកនាំម្នាក់គឺគប្បីបំពេញការងារឱ្យបានល្អជាប្រចាំ ព្រោះថាអ្នកដឹកនាំគឺជាជនគំរូសម្រាប់អ្នកក្រោមបង្គាប់។

៤) ប្តូរការគិតតាមការផ្តាស់ប្តូរនៃបរិបទទីផ្សារ៖ ការផ្លាស់ប្ដូរការគិត បែបបរិបទទីផ្សារគឺជាការល្អមួយ ព្រោះទាល់តែមានការផ្លាស់ប្ដូរទើបទទួលបានលទ្ធផលថ្មី។

 

 

Related Articles