We TV Cambodia

អស្ចារ្យមែនសម្រាប់សុខភាព ពីការទទួលទានទឹកជីអង្កាមមួយកែវ

អស្ចារ្យមែនសម្រាប់សុខភាព ពីការទទួលទានទឹកជីអង្កាមមួយកែវ

នៅក្នុងប្រទេសកម្ពុជាយើង​ មានជីច្រើនប្រភេទណាស់​ ដែលមានអត្ថប្រយោជន៏ផ្សេងៗគ្នា។ ថ្ងៃនេះ​ We TV Cambodia សូមប្រាប់អំពីជីម្យ៉ាងដែលមិនត្រឹមតែអាចយកទៅធ្វើម្ហូបតែមួយទេ តែវាមានគុណប្រយោជន៏សម្រាប់ព្យាបាលជម្ងឺបានច្រើនទៀតផង។  នោះ​គឺជា ជីអង្កាម ជារុក្ខជាតិដែលត្រូវបានគេ ទំពារនៅពេលព្រឹកដើម្បីបំបាត់ក្លិនមាត់។ លើសពីនេះទៅទៀត អ្វីដែលយើងមិនដែលដឹងនោះគឺ ជីអង្កាមគឺជា ថ្នាំពង្រឹងអោយបេះដូងដំណើរការបានស្រួល ថែមទាំងព្យាបាលជំងឺផ្លូវចិត្ត ដូចជា ជំងឺធ្លាក់ទឹកចិត្ត, ថប់បារម្ភ, ស្ត្រេសនិងជំងឺផ្សេងទៀតដែលបង្កឡើងដោយភាពតានតឹង។

គ្រឿងផ្សំ៖

ស្លឹកជីអង្កាម មួយស្លាបព្រាពេញ ទឹកដាំពុះ១កែវ

របៀបធ្វើ៖

យកជីអង្កាមទៅលាងទឹកអោយស្អាត បង់ជីអង្កាមចូលក្នុងទឹកក្ដៅជាមួយទឹកកន្លះ​លីត្រ ទុករយៈពេល ៥ ទៅ១០នាទី ទើបអាចទទួលទានបាន។ ទទួលទានមួយកែវជារៀងរាល់ថ្ងៃ នោះអ្នកនឹងបានធូរស្រាលនូវបញ្ហាបេះដូង និង ជំងឺផ្លូវចិត្តជាមិនខាន។

ប្រែសម្រួលដោយ៖ ពិសី

Related Articles