We TV Cambodia

អស្ចារ្យណាស់!! ម្រេចកំពតទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិនៅប្រទេសចំនួន៣២

អស្ចារ្យណាស់!! ម្រេចកំពតទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិនៅប្រទេសចំនួន៣២

ម្រេចកំពត ត្រូវបានគេស្គាល់នៅប្រទេសជាច្រើនថាជាម្រេចដែលមានគុណភាពល្អ និងមានរសជាតិឆ្ងាញ់ ហើយកាលពីថ្ងៃទី១៤ ធ្នូ កន្លងទៅនេះ ម្រេចកំពតទើបតែទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

ការចុះបញ្ជីនេះ ម្រេចកំពតទទួលបានការការពារស្របច្បាប់ មិនឱ្យមានភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងបណ្តាប្រទេសជាភាគីហត្ថលេខីឡើយ។ មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្មក៏បានធ្វើការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញម្រេចកំពតនៅប្រទេស ថៃ វៀតណាម និងនៅសហភាពអឺរ៉ុបផងដែរ៕

សូមជម្រាបថា ក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដទៃទៀត ក្រសួងពាណិជ្ជកម្មបានជ្រើសរើសយកម្រេចកំពត ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទី១ យកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០។

អត្ថបទដោយ៖ Nevin

Related Articles