We TV Cambodia

អស់បារម្ភ! ពេលកូនរបស់អ្នកទារចង់បានអ្វីមួយនោះហើយ ដោយគ្រាន់តែប្រើវិធីទាំងនេះ

អស់បារម្ភ! ពេលកូនរបស់អ្នកទារចង់បានអ្វីមួយនោះហើយ ដោយគ្រាន់តែប្រើវិធីទាំងនេះ

ធុញទ្រាន់និងពេលកូនទារទិញរបស់​ ​ពេល​ដើរ​ផ្សារ​ទិញ​អីវ៉ាន់ម្ដងៗមែនទេ? នេះជាមូលហេតុដែល ​មិន​សូវ​ចង់​យក​កូន​ទៅ​តាម​ ព្រោះបើ​ទារ​មិន​បាន​ដឹង​តែ​ស្រែក​យំ​បែក​ផ្សារ។ សូមកុំបារម្ហ ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម បដិសេធ​ពេល​កូន​ទារ​ទិញ​របស់​របរ លើក​ក្រោយៗ​បាន ដោយ​ដោះ​ស្រាយ​តាម​ក្បួន​ចិញ្ចឹម​កូន​សាមញ្ញៗ ខាង​ក្រោម​៖

១.ឲ្យ​ចម្លើយ​ដល់​កូន​ច្បាស់ៗ

ការ​ដែល​ម៉ាក់ប៉ា​ឲ្យ​ចម្លើយ​កូន​មិន​ច្បាស់​ដូចជា​ “ចាំ​មើល​សិន​” ឬ “ប្រហែល” អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិនសប្បាយ​ចិត្ត ហើយ​ពេល​ខ្លះ​ពួកគេ​នឹង​ទទូច​អង្វរ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​ប្ដូរ​ចម្លើយ។ ដូច​នេះ​ហើយ​ពេល​យើង​និយាយ​ថា “ទេ” គួរ​និយាយ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ដើម្បី​បង្ហាញ​ដល់​ពួក​គេ​ថា​យើង​ពិត​ជា​មាន​ន័យ​បែប​នេះ​មែន។

២. មិន​ត្រូវ​ប្ដូរ​ចម្លើយ

មិន​ថា​កូន​ទទូច​អង្វរ ឬ​យំ​យ៉ាង​ណា​ទេ កុំ​ចុះចាញ់​ព្រោះ​ការ​ប្តូរ​ចម្លើយ​ទៅ​យល់​ព្រម​តាម​ពួកគេ​អាច​ធ្វើ​ឲ្យ​កូន​គិត​ថា​យើង​មិន​បាន​ប្រាកដ​នឹង​អ្វី​ដែល​បាន​និយាយ​ទេ។ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹងឮ​កូន​តវ៉ា​ថា​ក្មេង​ដទៃ​អាច​ធ្វើ​រឿង​បែប​នេះ​បាន យក​ល្អ​ម៉ាក់ប៉ា​មិន​គួរ​ប្តូរ​ចម្លើយ​ទៅ​យល់ព្រមទេ ​គួរ​រំលឹក​ដល់​កូន​ថា​នេះ​ជា​ច្បាប់​របស់​យើង និង​បញ្ចប់​ការ​សន្ទនា​នេះ​ដើម្បី​ចៀសវាង​ជម្លោះ។

៣.ពន្យល់​ហេតុ​ផល​បដិសេធ

ប្រសិន​ជា​យើង​បដិសេធ​កូន​ទៅ​លើ​រឿង​អ្វី​មួយ​ដែល​គេ​ចង់​ធ្វើ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ កូន​អាច​គិត​ថា​ម៉ាក់ប៉ា​ចិត្ត​អាក្រក់​។ ហេតុ​នេះ​ហើយ យើង​គួរ​ប្រាប់​មូលហេតុ​ឲ្យ​ច្បាស់​ក្រោយ​ពី​បដិសេធ​កូន ​ព្រោះ​នៅ​ពេល​កូន​យល់​ពី​មូលហេតុ​នេះ ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ម៉ាក់ប៉ា​មិន​អនុញ្ញាត​ទេ។

ក្នុងនាមជាឪពុកម្ដាយគ្រប់រូបគឺតែងតែដឹងហើយថា​ ទំហំនៃក្ដីស្រឡាញ់​ចំពោះ​កូន​ៗ គឺ​ធំធេង​ណាស់ អ្វី​ដែល​កូន​ចង់​បាន ប៉ា​ម៉ាក់​គ្រប់​រូប​ច្បាស់​ជា​ចង់​ផ្ដល់​ឲ្យ​កូន​ហើយ ទោះ​បី​ពេល​ខ្លះ​វា​អាច​ហួស​ពី​សមត្ថភាព​ខ្លួន​ក្ដី។ ហើយ​ការ​និយាយ​ថា “ទេ” ទៅ​កាន់​កូន អាច​ពិបាក​សម្រាប់​យើង ព្រោះ​ខ្លាច​កូន​អន់​ចិត្ត ទូច​ចិត្ត​នឹង​យើង ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា ក្មេងៗ​មិន​អាច​ទារ​អី បាន​នឹង​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ធ្លាប់ ឬ​អាច​ពិបាក​នៅ​ពេល​ដែល​កូន​ធំ​ឡើង ប្រលូក​ក្នុង​សង្គម​ពិត។ ​

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles