We TV Cambodia

អស់កង្វល់ជាមួយមុននៅខ្នងទៀតហើយជាមួយវិធីងាយទាំងនេះ

អស់កង្វល់ជាមួយមុននៅខ្នងទៀតហើយជាមួយវិធីងាយទាំងនេះ

កើត​មុន​លើ​ខ្នង ​គួរ​ព្យាបាល​តាម​របៀប​ណា? មុន​កើត​មាន​នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់ និង​កោសិកា​ងាប់​ច្រើន​ផ្ដុំគ្នា ហើយ​ការ​ផ្តុំ​នេះ​បាន​បង្ក​ឲ្យ​ស្ទះ​រន្ធញើស និង​មាន​បាក់តេរី។ មុន​ក៏​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​ទៀត​ដែរ​ដូចជា ហ្សែន ថ្នាំ អ័រម៉ូន ញើស និង​ស្ត្រេស។ យើង​អាច​បំបាត់​មុន​បាន​ដោយ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ និង​ប្រើ​ក្បួន​បំបាត់​បែប​ធម្មជាតិ​ៗ​ទាំង​នោះ​រួម​មាន៖

១, ងូត​ទឹក​ក្រោយ​ហាត់​ប្រាណ៖ បើ​យើង​ទុក​ឲ្យ​ញើស និង​ធូលី​ជាប់​នឹង​ស្បែក​យូរ​ក្រោយ​ពី​ហាត់ប្រាណ​អាច​ជា​មូល​ហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​មុន​ខ្នង។ ដូចនេះ​យើង​គួរ​ងូតទឹក​ភ្លាម​ៗ​​ក្រោយ​ហាត់ប្រាណ និង​បោក​សម្អាត​សម្លៀកបំពាក់​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់។

២, ខាត់​ស្បែក៖ ការ​ប្រើ​ប្រដាប់​ខាត់​ស្បែក​ដែល​មាន​អាស៊ីដ​សាលីស៊ីលិក (Salicylic acid) អាច​ជួយ​កម្ចាត់​នូវ​ធូលីដី និង​ខ្លាញ់​ចេញ​ពី​ស្បែក​ដែល​អាច​​ជួយ​បន្ថយ​បរិមាណ​កោសិកា​ងាប់​ស្ទះ​នៅ​រន្ធ​ញើស។

៣, របប​អាហារ៖ របប​អាហារ​មិន​ល្អ​អាច​ប៉ះពាល់​ដល់​រាងកាយ​។ ប្រសិន​ជា​យើង​ងាយ​ឡើង​មុន អាហារ​មួយ​ចំនួន​អាច​ជា​មូលហេតុ​បង្ក។ ការ​សិក្សា​បាន​បង្ហាញ​ថា​អាហារ​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន​អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់តែ​ធ្ងន់ធ្ងរ។ អាហារ​ទាំង​នោះ​មាន​នំប៉័ង បាយ និង​ដំឡូងបារាំង។ របប​អាហារ​ដែល​ល្អសម្រាប់សុខភាព ​និងសម្រស់​រួមមាន៖​បន្លែ ផ្លែឈើ សាច់ និង​គ្រាប់​ធញ្ញ​ជាតិ​ជាដើម។

​ហេតុដូចនេះហើយ ​មុននៅលើ​ខ្នង អាច​ធ្វើ​តាម​រូបមន្ត​បំបាត់​មុន​ធម្មជាតិ​ខាង​លើ ឬ​រូបមន្ត​ផ្សេងៗ ប៉ុន្តែ​បើ​អនុវត្ត​យូរ​ទៅៗ មិន​ទទួល​បាន​លទ្ធផល យើង​គួរ​តែ​ទៅ​រក​គ្រូពេទ្យ​ជំនាញ​សើរស្បែក ដើម្បី​ពិនិត្យ​មើល​ត្រឹម​ត្រូវ។​​

ប្រែសម្រួលដោយ៖​ ពិសី

Related Articles