We TV Cambodia

 អវត្ដមានភ្ញៀវទេសចរចិន អាចខាតបង់ប្រាក់ចំណូលរាប់ពានលានដុល្លារ លើវិស័យទេសចរណ៍ពិភពលោក

 អវត្ដមានភ្ញៀវទេសចរចិន អាចខាតបង់ប្រាក់ចំណូលរាប់ពានលានដុល្លារ លើវិស័យទេសចរណ៍ពិភពលោក
រូបភាពឯកសារ

ភ្ញៀវទេសចរជនជាតិចិន បានក្លាយជាមុខសញ្ញាយ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍ លើពិភពលោក។ យ៉ាងណាមិញ យោងតាមការលើកឡើងរបស់ ក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTCC) កាលពីថ្ងៃព្រហស្ប៍ បានបញ្ជក់ថា ការាតត្បាតជម្ងឺមេរោគថ្មី កូរ៉ូណា អាចនឹងធ្វើឲ្យខាតបង់ថវិការយ៉ាងតិច ដល់ទៅ២២ពាន់លានដុល្លារ ដោយការធ្លាក់ចុះភ្ញៀវទេចរជនជាតិចិន។ ជម្ងឺកូរ៉ូណា បានសម្លាប់មនុស្សរហូតមកទល់ពេលនេះ មានចំនួន​ដល់ទៅ ២៧៦០នាក់ ភាគច្រើនជនជាតិចិន និងមានករណីផ្ទុកដល់ទៅ ៨១០០០នាក់ នៅបណ្ដា៤៥ប្រទេស លើពិភពលោក។

អ្នកស្រី Gloria Guevara ថ្នាក់ដឹកនាំ WTCC បានបន្ដទៀតថា ការបង្ហាញទិន្ន័យនេះ វាដូចជាលឿនពេកហើយ ប៉ុន្ដែ WTCC បានធ្វើការគណនាចំនួន លើកទី១ ជាមួយក្រុមហ៊ុន សិក្សាស្រាវជ្រាវ មួយ Oxford Economics គឺវានឹងអាចខាតបង់ដល់ ២២ពាន់លានដុល្លារ។ ការគណនានេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើ បទពិសោធន៍ ករណីជម្ងឺកន្លងមក ដូចជា​ជម្ងឺសា និង H1N1 ហើយនិងយោងទៅតាម ការផ្អាកចេញធ្វើដំណើររបស់ប្រទេសចិន​ត្រឹមតែប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ភ្ញៀវជនចិនគឺជាប្រពភភ្ញៀវទេសចរណ៍ដែល ចាយលុយខ្លាំង។

ទិន្ន័យនេះ វានៅមិនទាន់គ្រប់គ្រាន់នោះទេ វានឹងអាចមានការខាងបង់ច្រើនជាងនេះទៀត ប្រសិន ការរាតនៃជម្ងឺនេះ នៅតែមិនអាចទប់ស្កាត់បាន។ ទិន្ន័យខាតបង់អាចឈានទៅ ៤៩ ពាន់លាន ឬទៅដល់ ៧៩ ពាន់លានដុល្លារ បើជម្ងឺនេះនៅតែមានអាយុវែង​។ ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ចិន ចូលរួមខ្លាំង មានដូចជា ថៃ កម្ពុជា ហ្វីលីពីន និងតំបន់ផ្សេងទៀត មានហុងកុង ម៉ាកាវជាដើម។

រូបភាពឯកសារ

អត្ថបទដោយ៖ Stince

ប្រភព៖ ក្រៅស្រុក

Related Articles