We TV Cambodia

អភិបាលស្រុកព្រៃឈរ ដឹកនាំមន្រ្ដីជំនាញ ចុះធ្វើការស្រាវជ្រាវរោងចក្រ សាន់ស៊ូហ្គាមិន

អភិបាលស្រុកព្រៃឈរ ដឹកនាំមន្រ្ដីជំនាញ ចុះធ្វើការស្រាវជ្រាវរោងចក្រ សាន់ស៊ូហ្គាមិន

ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ ​ត្រូវនិងថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស២៥៦៤  លោក ឡោ ចាន់លី អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការសិក្សាស្រាវជ្រាវ ក្នុងទីតាំងរោងចក្រសាន់ស៊ូហ្គាមិន ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំ ចំពោះករណីបុគ្គលិក កម្មករ កម្មការិនី ចំនួន ៣៣ នាក់ ប្រុស០៥ នាក់ ដែលមានសកម្មភាពទាក់ទងដោយផ្ទាល់ និងដោយប្រយោល ជាមួយស្រ្តី០២ នាក់ គឺឈ្មោះ តិ សុភ័ក្រ និងឈ្មោះ កែវ សុផា ដែលឈ្មោះទាំងពីរខាងលើនេះ ជាបុគ្គលិក និងកម្មករដែលបម្រើការនៅក្នុងរោងចក្រ សាន់ស៊ូហ្គាមិន ហើយបច្ចុប្បន្នស្ត្រីពីររូបខាងលើនេះត្រូវបានមន្ទីរសុខាភិបាល ធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ ។ យ៉ាងណាមិញ ជាលទ្ធផលក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានឲ្យមនុស្សទាំង ៣៣នាក់នេះ ធ្វើការឈប់សម្រាកពីការងារបណ្ដោះអាសន្នរយៈពេល ១៥ថ្ងៃ (អនុញ្ញាតឲ្យឈប់សម្រាកចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០) ដើម្បីធ្វើចត្តាឡីស័ក ដោយខ្លួនឯង តាមគេហដ្ឋានរៀងខ្លួន ឬ បន្ទប់ជួលរបស់ខ្លួន ដែលខ្លួនកំពុងស្នាក់នៅ ( ស្រុកព្រៃឈរ ៣០ នាក់, ស្រុកកងមាស០២នាក់, ស្រុកកំពង់សៀម ០១ នាក់) ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនិង ពិភាក្សា ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខកម្មករកម្មការិនី និងពិនិត្យ វាស់កម្តៅ ជូនពួកគាត់ និងបានបង្ហាញនិងណែនាំប្រាប់ពីវិធានការ​ អនាម័យ ដើម្បីចូលរួមប្រទប់ស្កាត់ យុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩។

អត្ថបទដោយ៖ ពិសី

Related Articles