We TV Cambodia

អភិបាលស្រុកគំរូ បង្កើតគម្រោងជួសជុលកង់ចាស់ៗជូនប្រជាជនទូទាំងស្រុកបន្ទាយស្រី

អភិបាលស្រុកគំរូ បង្កើតគម្រោងជួសជុលកង់ចាស់ៗជូនប្រជាជនទូទាំងស្រុកបន្ទាយស្រី
សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)

ក្នុងរយៈពេលប៉ុន្មានខែមកនេះ ស្រុកបន្ទាយស្រី បានក្លាយជាស្រុកដែលទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសគឺលោក ឃឹម ហ្វីណង់ ភិបាលស្រុកវ័យក្មេងក្នុងស្រុកបន្ទាយស្រីនេះតែម្ដង ដោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានគោរព និងកោតសរសើរនូវកាំរដឹកនាំដ៏ល្អរបស់អភិបាលស្រុកវ័យក្មេងរូបនេះ ដែលបានបង្កើតគំនិត និងសកម្មភាពជាច្រើនក្នុងការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងការរៀបចំស្រុកបន្ទាយស្រីនេះទាំងមូលតែម្ដង។

សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)

មិនតែប៉ុណ្ណោះ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាកស្រុកបន្ទាយស្រីកាលពីពេលថ្មីៗនេះបានឲ្យដឹងថា លោកបានបង្កើតគម្រោងជួសជុលកង់តាមភូមិជូនដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងមូល ដោយអ្នកដែលមានកង់ខូចទុកចោលអាចយកមកជួសជុលបាន។

សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)

ការបង្កើតគម្រោងជួសជុលកង់ចាស់ៗ និងកង់ខូចនេះដែរ ដោយសារតែលោកយល់ឃើញថា សិស្សនៅតាមទីជនបទដែលមានជីវភាពទីទ័លខ្លាំង តែងតែចំណាយពេលពី១ម៉ោងទៅ២ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅសាលារៀន ដែលជាហេតុផលចម្បងមួយធ្វើឲ្យកុមារខ្លះមិនអាចចូលរៀនបានរហូតទាល់តែអាចដើរទៅសាលាដោយខ្លួនឯងបាន ហើយខ្លះទៀតសុខចិត្តបោះបង់ចោលការសិក្សា ដោយហេតុតែសាលានៅឆ្ងាយពេក។

សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)

ខាងក្រោមនេះជាខ្លឹមសារដើមទាំងស្រុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី៖

«Project Bគម្រោងជួសជុលកង់តាមភូមិជូនអ្នកស្រុកបន្ទាយស្រី៖ មានកង់ខូចទុកចោលនៅផ្ទះមែនទេ?! អាចយកមកឲ្យជួសជុលជូនបាន! 🙂

យុវជនស្ម័គ្រចិត្តមួយក្រុមនេះ កំពុងតែធ្វើកិច្ចការតូចមួយដែលមិនសូវមានគេអើពើ តែបាននិងកំពុងបង្កើតស្នាមញញឺមជាច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសសម្រាប់កុមារតូចៗដែលជាម្ចាស់កង់អស់ទាំងនោះ។

រដ្ឋបាលស្រុកបន្ទាយស្រីបានចាប់ដៃគូសហការជាមួយ”អង្គការជឿជាក់លើសិស្សជនបទកម្ពុជា” ក្នុងបេសកម្មជួសជុលកង់ជូនប្រជាពលរដ្ឋទូទាំងស្រុក ដែលនឹងធ្វើឡើងជារៀងរាល់ខែ រហូតទាល់តែបានដល់គ្រប់ៗភូមិ ហើយដែលមកដល់ពេលនេះ យើងបានបញ្ចប់ការជួសជុលកង់ក្នុងឃុំចំនួនពីររួចមកហើយ។

សិស្សនៅតាមទីជនបទដែលមានជីវភាពទីទ័លខ្លាំង តែងតែចំណាយពេលពី១ម៉ោងទៅ២ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅសាលារៀន ដែលជាហេតុផលចម្បងមួយធ្វើឲ្យកុមារខ្លះមិនអាចចូលរៀនបានរហូតទាល់តែអាចដើរទៅសាលាដោយខ្លួនឯងបាន ហើយខ្លះទៀតសុខចិត្តបោះបង់ចោលការសិក្សា ដោយហេតុតែសាលានៅឆ្ងាយពេក។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ធ្លាប់បានជួយព្យាយាមដោះស្រាយបញ្ហានេះនៅក្នុងស្រុកបន្ទាយស្រីតាមរយៈការចែកជូនកង់ដោយឥតគិតថ្លៃដល់សិស្សក្រីក្រដើម្បីជាមធ្យោបាយជិះទៅសាលា ប៉ុន្តែបញ្ហាកូវីដ១៩ និងការបិទសាលារៀនធ្វើឲ្យគម្រោងនេះប្តូរគោលដៅពីការចែកកង់ មកជាការជួសជុលកង់ជូនអ្នកភូមិជំនួសវិញ។

សូមបញ្ជាក់ថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជាក៏ធ្លាប់បានសហការការងារជាច្រើនជាមួយរដ្ឋបាលស្រុកបន្ទាយស្រីក្នុងពេលកន្លងមក ដូចជាគម្រោងភូមិគ្មានផ្លាស់ស្ទីក និងគម្រោងអប់រំផ្សព្វផ្សាយពីកូវីដជាដើម ហើយក៏កំពុងអនុវត្តគម្រោងពីរបីផ្សេងទៀតជាមួយគ្នាផងដែរ។»

សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)
សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)
សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)
សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)
សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)
សកម្មភាពនៃគម្រោងជួសជុលកង់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan)

ដកស្រង់ដោយ៖ Nevin

ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

Related Articles