We TV Cambodia

អភិបាលខេត្តពោធិ៍សាត់ដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋគួរឲ្យគោរពបំផុត

អភិបាលខេត្តពោធិ៍សាត់ដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋគួរឲ្យគោរពបំផុត
ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ ជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ (ប្រភព៖ Google)

ប៉ុន្មនថ្ងៃមកនេះ យើងឃើញមានការចែករំលែកតៗគ្នាច្រើនពីវីដេអូបង្ហាញពីសកម្មភាពរបស់ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ ជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ (ប្រភព៖ Google)

ក្នុងវីដេអូនោះដែរ ឯកឧត្តមអភិបាលខេត្តបានធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋប្រកបដោយភាពយុត្តិធម៌ និងព្រហ្មវិហារធម៌គួរឲ្យគោរពបំផុត។ មិនតែប៉ុណ្ណោះ ឯកឧត្តមបានពន្យល់ណែនាំឲ្យប្រជាពលរដ្ឋចេះដោះស្រាយបញ្ហាដោយសន្តិវិធី មិនប្រើកំហឹង និងមិនឲ្យមានការគំគួនគ្នាឡើយ។ ជាពិសេសគឺមន្ត្រីរាជការទាំងអស់ត្រូវចេះរកដំណោះស្រាយ និងការយោគយល់ដល់ប្រជាពលរដ្ឋ មិនមែនយកច្បាប់មកប្រើគ្រប់ពេល ដោយមិនមានការយោគយល់ អាធ្យាស្រ័យ និងមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។ ខាងក្រោមនេះជាវីដេអូដែលអភិបាលខេត្តពោធិ៍សាត់បានធ្វើការដោះស្រាយបញ្ហាទំនាស់ផ្សេងៗដល់ប្រជាពលរដ្ឋក្រោមការគ្រប់គ្រងរបស់លោក៖

ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ ជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ (ប្រភព៖ Google)
ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ ជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ (ប្រភព៖ Google)
ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ ជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles