We TV Cambodia

អបអរសាទរ!! អ្នកជំងឺកូវីដ១៩ ទាំងអស់នៅកម្ពុជា បានព្យាបាលជាសះស្បើយអស់ហើយ

អបអរសាទរ!! អ្នកជំងឺកូវីដ១៩ ទាំងអស់នៅកម្ពុជា បានព្យាបាលជាសះស្បើយអស់ហើយ

យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែកញ្ញា​ឆ្នាំ២០២០នេះ​បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលនៅសល់ម្នាក់ ពេលនេះបានព្យាបាលជាសះស្បើយហើយ។ ដូច្នេះ កម្ពុជាពុំមានអ្នកជំងឺកូវីដ១៩ នៅសល់ទៀតនោះទេ។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល)

សូមជម្រាបថា គិតមកទល់ពេលនេះអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាមានចំនួន ២៧៤នាក់ និងបានព្យាបាលជាសះស្បើយអស់ហើយ ដោយមួយករណីចុងក្រោយបានចាសះស្បើយនៅព្រឹកថ្ងៃទី១១ នេះ។

អត្ថបទដោយ៖ Nevin

Related Articles