We TV Cambodia

អបអរសាទរ!! សាលារៀនចំនួន ៣,០០០នៅទូទាំងប្រទេសនឹងមានអ៊ីនធឺណេតប្រើប្រាស់

អបអរសាទរ!! សាលារៀនចំនួន ៣,០០០នៅទូទាំងប្រទេសនឹងមានអ៊ីនធឺណេតប្រើប្រាស់

ក្រសួងអប់រំ យុវជន និងកីលា បានសហការជាមួយក្រសួងប្រៃសណីយ៍ គ្រោងនឹងភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតដល់គ្រឹះស្ថានសិក្សាសាធារណៈចំនួន ៣,០០០ទីតាំងនៅទូទាំងប្រទេស ដើម្បីផ្ដល់ការបង្រៀនបែបឌីជីថល។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងថា គម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដល់គ្រឹះស្ថានសិក្សានេះ គឺមានរយៈពេល ៤ឆ្នាំ ចាប់ពីចុងឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ក្រសួងអប់រំបានកំណត់លក្ខណៈវិនិច្ឆ័យមួយចំនួន ដើម្បីជ្រើសរើសសាលារៀនគោលដៅតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនេះ ហើយនៅឆ្នាំ២០២១ នឹងជាជំហានបន្តបន្ទាប់តាមគ្រឹះស្ថានសិក្សាប្រមាណពី ៦០០ ទៅ ៧០០ទីតាំងទៀត ស្របទៅតាមលក្ខខណ្ឌរបស់ក្រសួង។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រសួងអប់រំ ជាមួយក្រសួងប្រៃសណីយ៍នឹងចុះទៅពិនិត្យជាក់ស្ដែងក្នុងដំណើរការនៃការជ្រើសរើសនោះ គឺពិនិត្យមើលទៅលើកត្តាមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានពាក់ព័ន្ធ ធនធានដែលមានស្រាប់ ហើយនិងការ ប្ដេជ្ញាចិត្តរបស់គណៈគ្រប់គ្រងសាលារៀននៅក្នុងការចូលរួមអនុវត្តន៍គម្រោងនេះ»។

សូមជម្រាបថា គម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សា គឺជ្រើសរើសក្នុងចំណោមសាលាកម្រិតចាប់ពីថ្នាក់បឋម រហូតដល់កម្រិតវិទ្យាល័យ, សាលាធនធាន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ អាស្រ័យទៅតាមលក្ខខណ្ឌការវិនិច្ឆ័យដែលក្រសួងបានកំណត់៕​

អត្ថបទដោយ៖ Nevin

Related Articles